ក្រុមគ្រូពេទ្យ​ចិន​ចំនួន​១៨​នាក់​ចុះជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​ធ្លាប់​ផ្ទុះ​ជំងឺ​កូ​វីដ​១៩

270
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ក្រុម​អ្នកជំនាញ​ស័​គ្រ​ចិត្ត​អង្គការ​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​របស់​ប្រទេស​ចិន បាន​ចុះជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​ទីតាំង​ចំនួន ប្រាំ កន្លែង​ដែល​ធ្លាប់មាន​អ្នកជំងឺ​កូ​វីដ​.១៩ ស្នាក់នៅ សម្រាក​ព្យាបាល​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម នា​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីខេត្ត​កំពង់ចាម​ដែល​បាន​ចូលរួម​សហការ​ជា មួយក្រុម​គ្រូពេទ្យ​ចិន​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុងនោះ​ក្រុមគ្រូពេទ្យ​បាន​ទៅធ្វើ​សកម្មភាព​បាញ់សម្លាប់​មេរោគ​កូ​វីដ​.១៩​នៅ​វិហារ​ឥស្លាម ស្ថិតក្នុង​ភូមិ​ស្វាយ​តា​ហែ​ន ឃុំ​រកា​គយ និង​វិហារ​ឥស្លាម​មួយកន្លែង​ទៀត រួមទាំង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ភូមិ​ខ្សាច់​សូរ ឃុំ​ពាមជីកង ស្រុក​ង​មាស​។ ដោយ​ទីតាំង​ទាំងពីរ​កន្លែង​នេះ​កន្លងមក​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​.១៩ ចំនួន ប្រាំបួន នាក់ គឺ​ជនជាតិខ្មែរ​ម្នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ប្រាំបី នាក់​។​

​ប្រភព​នោះបាន​ឳ្យ​ដឹង​ទៀតថា ទីតាំង​បន្ត​នៅ​សណ្ឋាគារ​មេគង្គ​ដែល​ធ្លាប់​ផ្ទុក​អ្នកជំងឺ​កូ​វីដ​១៩ និង​ផ្ទុក​អ្នកដំណើរ​ជា​ភ្ញៀវទេសចរ​តាម​នាវា​វី​ឃី​ង​គ្រោះ ធ្វើ​ច​ត្តា​ឡី​ស័គ​ចំនួន ១៤ ថ្ងៃ​ពីរដង​ស្នាក់នៅ​។ ទីតាំង​បន្ទាប់​នៅ​ចំណតរថយន្ត​ផ្សារ​ធំ​កំពង់ចាម និង​ចុងក្រោយ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ជា​បន្ទប់​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។​

​ប្រភព​ដដែល​បាន​បន្តថា ជាមួយ​នោះ​ខាង​ក្រុម​អ្នកជំនាញ​ស្ម័គ្រចិត្ត​អង្គការ​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឬ​បុគ្គលិក ឳ្យ​ទុក​រយ​:​ពេល​ពី ២០ ទៅ ៣០ នាទី ទើប​អនុញ្ញាត​ចូលក្នុង​ផ្ទះ ឬ​បន្ទប់ធ្វើការ​ងារ ដែល​បាញ់ថ្នាំ​សម្លាប់​មេរោគ​ហើយ​នោះ​។​

​សូមបញ្ជាក់ថា ខេត្តកំពង់ចាម​បាន​រកឃើញ​អ្នកជំងឺ​ផ្ទុកមេរោគ​កូ​វីដ​.១៩ ចំនួន ១៦ នាក់ គឺ​ជនជាតិខ្មែរ​ចំនួន ម្នាក់ ជនជាតិ​អង់គ្លេស​ចំនួន ប្រាំ នាក់ ជនជាតិ​អាមេរិក​ចំនួន ពីរ នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ប្រាំបី នាក់​។ ដោយ​បច្ចុប្បន្ន​ពួកគាត់​បានជា​សះស្បើយ​អស់ហើយ និង​បាន​វិល​ទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម