ខ្សែការពារ រ៉េ​ណាន ឡូ​ឌី របស់​ក្លឹប Atletico តេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​

212
ចែករម្លែក

​តាម​ព័ត៌មាន​ថា ខ្សែការពារ រ៉េ​ណាន ឡូ​ឌី (Renan Lodi) របស់​ក្លឹប Atletico Madrid ត្រូវបាន​តេស្ត រកឃើញ​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ការធ្វើ​តេស្ត​ទូទៅ​ក្នុង​ក្រុម​នៅ​សប្តាហ៍​នេះ​។​
​ ​
​លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) និង​កីឡាករ​របស់លោក​បាន​វិលត្រឡប់​ទៅកាន់ ទីលាន ហ្វឹកហាត់​របស់​ក្លឹប​វិញ​។ កីឡាករ​ទាំងអស់​និង​បុគ្គលិក​ដែល​បង្ហាញមុខ​ដោយមាន​ពាក់ ស្រោមដៃ​និង​ម៉ាស់​សម្រាប់​ការពិនិត្យ​សុខភាព ត្រូវបាន​តេស្តរ​កវី​រុស​កូ​រ៉ូ​ណា​ហើយ​ទីភ្នាក់ងារ អេ​ស្ប៉ា​ញ EFE បាន​រាយការណ៍​ថា ឡូ​ឌី វ័យ​២២​ឆ្នាំ​តេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​
​ ​
​សេចក្តីរាយការណ៍​នេះ​បន្តថា កីឡាករ​៩​នាក់​ក្នុងចំណោម​មិត្ត​រួម​ក្រុម​របស់​កីឡាករ​ប្រេ​ស៊ី​ល រូបនេះ​ត្រូវបាន​រកឃើញ​មាន​បញ្ហា​ប្រព័ន្ធ​ស៊ាំ​នឹង​វីរុស​នេះ​។​

​ក្របខណ្ឌ La Liga បាន​អះអាង​រួចហើយ​ថា ខ្លួន​រំពឹងថា នឹងមាន​កីឡាករ​យ៉ាងហោច ណាស់​៣០ នាក់​ដែល​តេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​។ ប៉ុន្តែ​ក្របខណ្ឌ​នេះ​បាន​ប្តេជ្ញា​ថា ហេតុការណ៍​នឹងមិន​អាច រារាំង​ពួកគេ​មិន​ឲ្យ​ចាប់ផ្តើម​រដូវ​កាល​ឡើងវិញ​នៅ​ខែ​មិន​ថុ​នា​នេះ​ទេ​។​
​ ​
​កីឡាករ​ដែល​តេស្ត​វិជ្ជមាន​នឹងត្រូវ​បញ្ជូនទៅ​ដាក់​នៅ​ដាច់ដោយឡែក​និង​តេស្ត​ឡើងវិញ​មុនពេល​ពួកគេ​អាច​វិលត្រឡប់​មកវិញ​។ តេស្ត​លទ្ធផល​នេះ​មានន័យថា​ខ្សែការពារ​រូបនេះ​នឹង​បន្ត​នៅ​ដាច់ ដោយឡែក​យ៉ាងហោចណាស់​រយៈពេល​១៤​ថ្ងៃ​ឬក៏​រហូតដល់​តេស្ត​អវិជ្ជមាន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែការពារ រ៉េ​ណាន ឡូ​ឌី (Renan Lodi)

ទីតាំងផ្សាយពាណិជ្ជកម្ម