ប៉េកាំងបង្កើនវត្តមានយោធានៅសមុទ្រចិនខាងត្បូងក្រោយសហរដ្ឋអាម៉េរិកបង្កើនសកម្មភាពនៅក្នុងតំបន់

248
ចែករម្លែក

ខណៈប្រទេសចិនមានផលប្រយោជន៍ធំៗនៅក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង សហរដ្ឋអាម៉េរិកពុំមានផលប្រយោជន៍អ្វីទេ ប៉ុន្តែអាម៉េរិកនៅតែបញ្ជូននាវាយោធាទៅទីនោះក្រោមលេសនៃការលើកកម្ពស់សេរីភាពនាវាចរណ៍នៅក្នុងតំបន់។

ទាំងវ៉ាស៊ីនតោននិងប៉េកាំងបានបង្កើនសកម្មភាពយោធារបស់ពួកគេយ៉ាងខ្លាំងក្លានៅក្នុងសមុទ្រចិនខាងត្បូងក្នុងអំឡុងឆ្នាំ ២០២០ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ទោះបីកំពុងមានជំងឺរាតត្បាតកើតឡើង ដែលប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកខ្លះនៃកងទ័ពជើងទឹកអាម៉េរិកក៏ដោយ។

រហូតមកទល់ពេលនេះ សហរដ្ឋអាម៉េរិកបានរៀបចំការហោះហើរចំនួន ៣៩ ជើងនៅជិតព្រំដែនចិនឬលើដែនដីមានជម្លោះនៅឆ្នាំនេះ។ ការហោះហើរទាំងនោះបានឆ្លងកាត់សមុទ្រចិនខាងត្បូងនិងខាងកើតនៅជិតហុងកុងនិងតាមច្រកសមុទ្រតៃវ៉ាន់ដែលខ័ណ្ឌចែកចិនដីគោកពីកោះស្វយ័តដែលប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ កងទ័ពជើងទឹកអាម៉េរិកបានធ្វើបេសកកម្មចំនួន ៤ លើកនៅក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូងចាប់តាំងពីដើមឆ្នាំ ២០២០ ដោយហៅបេសកកម្មទាំងនោះថា “សេរីភាពនៃការធ្វើនាវាចរណ៍”។ បើប្រៀបធៀបជាមួយឆ្នាំមុន អាម៉េរិកបានបង្កើនប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់យ៉ាងតិចទ្វេដង។

បំភ្លឺអំពីបេសកកម្មអាម៉េរិកនៅក្នុងតំបន់ លោក ហ្វ្រេដ កាឆឺ មេបញ្ជាការនៃបេសកកម្មប្រយុទ្ធក្រុមលេខ៧ បាននិយាយថា “កងកម្លាំងរបស់យើងហោះហើរ ជិះល្បាត និងធ្វើប្រតិបត្តិការក្នុងដែនទឹកអន្តរជាតិនៃសមុទ្រចិនខាងត្បូងតាមការសម្រេចចិត្តរបស់យើងនិងស្របតាមបទដ្ឋានដែនសមុទ្រនិងច្បាប់អន្តរជាតិដែលបង្ហាញពីសមត្ថភាពកងទ័ពជើងទឹកដ៏ធំ ដែលយើងមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។

ផ្ទុយទៅវិញ រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ព័រ បាននិយាយថា ប្រតិបត្តិការរបស់កងកម្លាំងអាម៉េរិកនៅសមុទ្រចិនខាងត្បូងគឺជាមធ្យោបាយមួយដើម្បី “រក្សាកម្រិតនៃការព្យាករណ៍ជាយុទ្ធសាស្ត្រ” ខណៈប្រមូលយកនូវ “លទ្ធភាពខ្ពស់ជាងមុននៃប្រតិបត្តិការយោធាដែលមិនអាចព្យាករណ៍បាន” របស់ចិន។

រដ្ឋាភិបាលក្រុងប៉េកាំងក៏មិនចុះចាញ់នោះដែរ ដោយបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូងដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាម៉េរិក។ កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើការហោះហើរក្នុងចំនួនច្រើនជាងចំនួនហោះហើរធម្មតានៅដែនដីដែលមានជម្លោះនិងតំបន់ងាយរងគ្រោះផ្សេងទៀតដូចជាច្រកសមុទ្រតៃវ៉ាន់។ នាវាផ្ទុកយន្តហោះចម្បាំង Liaoning របស់ចិនក៏ឃើញជាច្រើនលើកផងដែរនៅក្បែរកោះតៃវ៉ាន់ ខណៈកងទ័ពជើងទឹកចិនបានអនុវត្តសមយុទ្ធប្រឆាំងនាវាមុជទឹកកាលពីខែមេសា៕ ដោយ៖ កញ្ញាដាលីស

ចិនបង្កើនវត្តមានយោធានៅសមុទ្រចិនខាងត្បូង

ទីតាំងផ្សាយពាណិជ្ជកម្ម