បូ​ចាន ឃី​ក ថា Barcelona គួរ​បំភ្លេចចោល​ការតាមប្រមាញ់ ឡូ​តា​រ៉ូ ម៉ា​ទីណេស

229
ចែករម្លែក

រដូវ​កាល​ដំបូង​របស់​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ហាក់ដូចជា​មិនសូវ​បាន ល្អ​ទេ នៅ​ក្លឹប Barcelona អាចជា​ការព្រមាន​មួយ នេះ​បើតាម​អតីត​កីឡាករ បូ​ចាន ឃី​ក (Bojan Krkic) ដែល​អះអាងថា ក្លឹប​នេះ​គួរតែ​តាម​ប្រមាញ់​កីឡាករ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) ជំនួស​ឲ្យ​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) ។​
​ ​
​ក្លឹប Barcelona កំពុងតែ​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ ឡូ​រ៉ា​តូ នៅ​រដូវក្តៅ​នេះ ដោយ​ស្វែងរក​អ្នក​ស្នង តំណែង​យូរអង្វែង​សម្រាប់​កីឡាករ​វ័យ​៣៣​ឆ្នាំ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) និង​ជម្រើស​ប្រយុទ្ធ បន្ថែមទៀត បន្ទាប់ពី​កីឡាករ អូស្មាន ដេ​ម​បេ​ឡេ (Ousmane Dembele) និង គ្រី​ស្មាន់ ធ្វើ​មិនសូវ បានល្អ​។​

​ម៉ា​ទីណេស ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​នៅ​រដូវ​កាល​នេះ ហើយ​តាម​ដឹងថា គឺជា​គោលដៅ កំពូល​របស់​ក្លឹប Barcelona ប៉ុន្តែ បូ​ចាន អតីត​កីឡាករ​នៅ​ពហុកីឡាដ្ឋាន Nou Camp និង​ក្លឹប Stoke បាន​អះអាង​ពី​ជម្រើស​មួយទៀត​។​
​ ​
​បូ​ចាន បាន​និយាយថា “​ប្រសិនបើ​អ្នក​អនុញ្ញាត​ឲ្យ​ខ្ញុំ​បញ្ជាក់​ឈ្មោះ​។ ខ្ញុំ​នឹង​ណែនាំ​កីឡាករ រ៉ូ​បឺ​តូ ហ្វី​មី​ណូ ជា​កីឡាករ​ដែលមាន​ចលនា​ល្អ​។ ខ្ញុំ​មិន​ចង់​ឲ្យ​មានការ​បក ស្រាយ​ថា នេះ​ជា​ចេតនា​ឲ្យ បដិសេធ​សំណើ​ផ្ទេរ ម៉ា​ទីណេស នោះទេ ប៉ុន្តែ​ខ្ញុំ​យល់ថា ត្រូវ​វិភាគ​ឲ្យ​បាន​ច្បាស់​ចំពោះ​កីឡាករ រូបនេះ ដើម្បី​កុំ​ឲ្យ​មានរឿង​ស្តាយក្រោយ​ថា យើង​នាំយកមក​ដាក់​លេង​នៅ​តំណែង​ស្លាប ប៉ុន្តែ​បែរជា​ត្អូញត្អែរថា ធ្វើ​មិន​បានល្អ ដូច​បាន​កើតមាន​ជាមួយ​កីឡាករ គ្រី​ស្មាន់ រួចហើយ​។​
​ ​
​ហ្វឺ​មី​ណូ រកបាន​៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៩​ប្រកួត​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​ស័ក្តិសម​នឹង​តំណែង បច្ចុប្បន្ន​នៅក្នុង​ក្រុម​ហង្ស​ក្រហម Liverpool ដែល​លេង​សហការ​ជាមួយ​កីឡាករ ម៉ូ សាឡា (Mo Salah) និង សា​ឌី​អូ ម៉េ​ន (Sadio Mane) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez)

ទីតាំងផ្សាយពាណិជ្ជកម្ម