ផូ​ល បា​បឺ ព្រមាន​ថា ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ប្រឈម​នឹង​ការកែ សម្រួល​ធំ

203
ចែករម្លែក

​លោក ផូ​ល បា​បឺ (Paul Barber) នាយក​ប្រតិបត្តិ​របស់​ក្លឹប Brighton បាន​ព្រមាន​ថា ក្របខណ្ឌ​ព្រី​មី ញ៉េ​លី​ក​ប្រឈមមុខ​នឹង​ការកែប្រែ​ទ្រង់ទ្រាយ​ធំ​លើ​ផែនការ​ចាប់ផ្តើម​រដូវ​កាល​ឡើងវិញ​។​
​ ​
​លោក បា​បឺ ប្តេជ្ញាចិត្ត​ថា មាន​ក្លឹប​ច្រើន​ដែល​ជំទាស់​នឹង​សំណើ​ប្រើ​ប្រាប់​ពហុកីឡាដ្ឋាន​អព្យាក្រឹត មួយ​។​
​ ​
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គ្រូបង្វឹក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​ដាក់សំណើ​ទៅ​ក្លឹប​នានា​នៅ មុន​ជំនួប​បន្ទាប់​នៅ​ថ្ងៃ​ច័ន្ទ​។ ប៉ុន្តែ​គេ​ជឿថា ពួក​គ​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការហ្វឹកហាត់ និង​កែប្រែ​ពេលវេលា​កំណត់​នៃ​កិច្ចសន្យា​។​
​ ​
​ក្លឹប​ជាច្រើន​នឹងត្រូវ​បោះឆ្នោត ដើម្បី​លេង​នៅលើ​ទីលាន​កណ្តាល​មួយ ខណៈ​ពួកគេ​រៀបចំ​កែ សម្រួល​ច្បាប់ទម្លាប់​មួយចំនួន​។​
​ ​
​លោក​បាន​និយាយថា “​ខ្ញុំ​មិន​គិតថា មិនមែន​មានតែ​ក្លឹប​ចំនួន​ប្រាំមួយ​នោះទេ​ហើយ​ក្លឹប​ជាច្រើន មានការ​បារម្ភ​អំពី​ទីលាន​កណ្តាល​។ ខ្ញុំ​គិតថា ត្រូវតែ​ពិនិត្យមើល​ជាថ្មី បើ​មិន​ដូច្នេះ​ទេ​យើង​នឹង គាប់​គាំង ។ វា​នឹង​បង្កើតបានជា​ការពន្យារ​ពេល​ជាថ្មីទៀត​និង​កាន់តែ​លំបាក​ជាង​មុន​ហើយ​យើង មិន​ចង់បាន​បែបនេះ​ទេ​”​។​
​ ​
​លោក​បន្តថា “​យើង​ចង់​វិលត្រឡប់​ទៅរក​ការលេង​បាល់ទាត់​ឡើងវិញ​។ យើង​ចង់​បញ្ចប់​រដូវ​កាល ហើយ​ធ្វើបែបនេះ​នៅពេលណា​មាន​សុវត្ថិភាព​និង​នៅពេលណា វា​សមស្រប​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ផូ​ល បា​បឺ (Paul Barber)

ទីតាំងផ្សាយពាណិជ្ជកម្ម