របៀប​បំបាត់​ស្នាម​ខ្មៅ​ក្រោម​ក្លៀក​

289
ចែករម្លែក

ស្នាម​ខ្មៅ​ក្រោម​ក្លៀក​គឺជា​កង្វល់​សម្រាប់​នារី​គ្រប់រូប វា​តែងតែ​កើតឡើង​ក្រោយ​ពេលដែល​អ្នក ដក​រោមក្លៀក​រួច​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​បំបាត់​មួយចំនួន​ដែល​អាចជួយ​អ្នក បាន​។​

– ​អ្នក​អាច​យក​ដំឡូងបារាំង​ចិត​ជា​បន្ទះ​ស្តើង បន្ទាប់មក​យកមក​ជូត​ក្រោម​ក្លៀក​បាន​។​
​- អ្នក​អាច​យក​ត្រសក់ ឬ​ដំឡូងបារាំង​ទៅ​កិន​ឱ្យ​ម៉ត់ ហើយ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​បន្តិច បន្ទាប់មកយកមក​លាប​ក្រោម​ក្លៀក​រយៈពេល​កន្លះ​ម៉ោង​ទើប​លាង​ចេញ​។​
​- អ្នក​ក៏​អាច​យក​ក្រូចឆ្មារ​មក​ចិត​ឱ្យ​ក្រាស់ ហើយ​យកមក​ជូត​នៅក្រោម​ក្លៀក​ក៏បាន​ដែរ បន្ទាប់មកលាង​ចេញ នោះ​វា​នឹង​ជួយ​ឱ្យ​ក្លៀក​អ្នក​ស​។​
​- អ្នក​អាច​យក​ទឹកដោះគោ​ចំនួន​២​ស្លាបព្រា ទឹកដោះគោ​ជូរ​ចំនួន​១​ស្លាបព្រា​លាយ​ជាមួយ​ម្សៅ មី​១​ស្លាបព្រា បន្ទាប់មក​យកមក​លាប ហើយ​ទុក​រយៈពេល​១៥​នាទី​ទើប​លាង​ចេញ​នោះ​ស្បែក អ្នកនឹង​ទន់​រលោង​។​
​- អ្នក​អាច​យក​ទឹកខ្មេះ​លាយ​ជាមួយ​ម្សៅ​ស្រូវ​អង្ក​រហើយ​យកមក​លាប​ក្រោម​ក្លៀក​ចំនួន​១០ ទៅ​១៥​នាទី ទើប​យក​ទឹក​ក្តៅ​អ៊ុនៗ​មក​លាង​វា​ចេញ​ជាការ​ស្រេច​៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម