ចាស់​បំផុត​ក្នុង​ពិភពលោក​? លោកតា​អាយុ​ជាង ១១០ ឆ្នាំ តែ​កម្លាំង​នៅ​ម៉ឺង​គួរឱ្យ​ស្ញើ​ច​សរសើរ​

250
ចែករម្លែក

លោកតា ហ្វ្រេ​ឌី ប្ល៊ូ​ម (Fredie Blom) ជនជាតិ​អាហ្វ្រិក​ខាងត្បូង​បាន​ប្រារព្ធ​ខួបកំណើត​ឈាន ចូល​វ័យ ១១៦ ឆ្នាំ​របស់គាត់​កាលពី​ថ្ងៃ​សុក្រ ទី​៨ ខែឧសភា ដោយ​មិន​ខ្វល់​នឹង​វិបត្តិ​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ឡើយ​។
​ ​
​លោកតា​ដែល​ប្រហែលជា​បុរស​ចំណាស់​បំផុត​ក្នុង​ពិភពលោក​រូបនេះ បាន​និយាយ​អំពី​អាយុ​វែង របស់ខ្លួន​ថា “​ខ្ញុំ​រស់​បានយូរ​ដល់​ម្ល៉ឹង​ដោយសារតែ​ព្រះ​ជា​ម្ចាស់​មានទឹក​ព្រះទ័យ​ល្អ​នឹង​ខ្ញុំ​”​។​
​ ​
​បៀមបារី​នៅ​នឹង​មាត់ លោកតា​បាន​រំឭក​រឿង​អតីតកាល​ថា ការឆ្លង​រាតត្បាត​ជំងឺ​ផ្ដាសាយ​អេ​ស្ប៉ា​ញ (Spanish flu) ក្នុង​ឆ្នាំ​១៩១៨​បាន​ឆក់យក​អាយុជីវិត​មនុស្ស​អស់​រាប់សិប​លាន​នាក់​ទូទាំង​ពិភព លោក ហើយ​ក្នុងនោះ​ក៏​រួមមាន​ទាំង​បងស្រី​របស់គាត់​ម្នាក់​ផងដែរ​។
​ ​
​លោកតា​បានប្រសូត​ក្នុង​ឆ្នាំ​១៩០៤​នៅ​ក្នុងភូមិ​ដាច់ស្រយាល​Adelaide ជិត​ជួរ​ភ្នំ Great Winterberg ក្នុង​ខេត្ត Eastern Cape ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​
​ ​
​គួររំឭកថា កាលពី​ខែមីនា កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) បានប្រកាស​ទទួលស្គាល់​ថា លោកតា​ជនជាតិ​អង់គ្លេស អាយុ ១១២ ឆ្នាំ​ជា​បុរស​ចាស់ បំផុត​ក្នុង​ពិភពលោក​។ ទោះជា​យ៉ាងណា​ស្ថាប័ន​នេះ​មិនទាន់​ទទួលស្គាល់​អាយុ​របស់​លោកតា រូបនេះ​នៅឡើយ​ទេ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម