អ្នកវិទ្យាសាស្ត្រអះអាងថា កូវីដ១៩អាចចូលក្នុងខ្លួនមនុស្សតាមរយៈភ្នែក

305
ចែករម្លែក

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថាវីរុសកូរ៉ូណាអាចចូលទៅក្នុងខ្លួនមនុស្សតាមរយៈភ្នែកបន្ទាប់ពីរកឃើញថាពួកវាផ្ទុកនូវប្រូតេអ៊ីនដែលត្រូវបានប្រើដោយមេរោគនេះដើម្បីភ្ជាប់ទៅនឹងកោសិការបស់មនុស្ស។

វីរុសកូរ៉ូណា ដែលគេហៅតាមបែបវិទ្យាសាស្ត្រថា SARS-CoV-2 អាចតោងជាមួយភ្នាក់ងារទទួលហៅថា ACE-2 ដែលគេស្គាល់ថាច្រកចូលទៅក្នុងកោសិកាខាងក្នុងខ្លួនមនុស្ស។

ភ្នាក់ងារទទួលទាំងនេះត្រូវបានរកឃើញនៅក្នុងផ្លូវដង្ហើមនិងសួត ដែលជាកន្លែងដែលវីរុសជ្រាបចូលកោសិកាដំបូងគេបំផុតក៏ដូចជាសរីរាង្គដទៃទៀតផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យចនហប់ឃីនឥឡូវនេះបានរកឃើញថាភ្នែកផលិតភ្នាក់ងារទទួល ACE-2 ដោយធ្វើឱ្យពួកវាក្លាយជាគោលដៅរបស់កូវីដ១៩។

វាមានន័យថា ប្រសិនបើដំណក់ទឹកចេញពីការកណ្តាស់ឬក្អករបស់អ្នកជំងឺកូវីដ១៩ ហើរមកជាប់លើគ្រាប់ភ្នែក មេរោគនេះនឹងចាប់ផ្តើមជ្រាបចូលកោសិកានៅទីនោះតែម្តង។

វាអាចពន្យល់បាននូវមូលហេតុដែលអ្នកជំងឺកូរ៉ូណាខ្លះកើតជំងឺភ្នែកក្រហម៕ ដោយ៖ កញ្ញាដាលីស

កូវីដ១៩អាចឆ្លងចូលខ្លួនមនុស្សតាមរយៈគ្រាប់ភ្នែក

ទីតាំងផ្សាយពាណិជ្ជកម្ម