ក្រុម​កុលសម្ព័ន្ធ​ចម្លែកៗ និង​ចម្រុះ​នៅ​ប្រទេស​ឥណ្ឌា ដែល​កម្រ​បានឃើញ​

288
ចែករម្លែក

​តាមរយៈ​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ​បង្ហាញ​ពី​កុលសម្ព័ន្ធ​ចម្លែកៗ និង​ខុសៗ​គ្នា​ជាច្រើន​នៅ ប្រទេស​ឥណ្ឌា ដែល​ក្នុងនោះ​រួមមាន​ទាំង​កុលសម្ព័ន្ធ “​ដូរ​ប្រពន្ធ​” Drokpa នៅ​តំបន់ភ្នំ​ហេមពាន្ត កុលសម្ព័ន្ធ “​ប្រមាញ់​ក្បាលសត្វ​” Konyak និង​កុលសម្ព័ន្ធ Apatani ផងដែរ​។
​ ​
​រូបភាព​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ភាពយន្ត​គំនូរជីវចល​រឿង “The Last Avatar” (​អវតារ​ចុងក្រោយ​) និង​ជា​ស្នាដៃ​របស់​អ្នក​ថតរូប​ឈ្មោះ អា​ម៉ាន់ ចូ​តានី (Aman Chotani) វ័យ ៣១ ឆ្នាំ​មកពី​ក្រុង​ញូ​វ ដេលី ប្រទេស​ឥណ្ឌា​។​
​ ​
​អ្នក​ថតរូប​ខាងលើ​និយាយថា គោលបំណង​របស់គាត់​គឺ​ដើម្បី​អប់រំ​មនុស្ស​ឱ្យ​យល់ដឹង​អំពី សហគមន៍​នានា​ក្នុងប្រទេស​ឥណ្ឌា និង​ដើម្បី​ជួយ​ធ្វើយ៉ាងណា​អភិរក្ស​កុំឱ្យ​ពួកគេ​ស្លាប់​ផុត​ពូជ​។
​ ​
​បុរស​រូបនេះ​បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ជាច្រើន​ដូចជា​ហ្គូ​ចា​រ៉ា​ត (Gujarat) រ៉ា​ចា​ស្ថាន (Rajasthan) ណាហ្គា​លែ​ន (Nagaland) អា​រូ​ណា​ចាល ប្រា​ដេ​ស (Arunachal Pradesh) អ៊ុត​តា ប្រា​ដេ​ស (Uttar Pradesh) អូ​ឌី​សា (Odisha) អ៊ុត​តា​រ៉ា​ក​ខាន់ (Uttarakhand) ឡា​ដាក់ (Ladakh) ហ៊ី​ម៉ា​ចាល ប្រា​ដេ​ស (Himachal Pradesh) ឆាត​ទី​ស​ហ្គា (Chhattisgarh) និង​កា​ណា​តា​កា (Karnataka) ដើម្បី​ប្រមាញ់ ទម្រាំ​បាន​រូបថត​សម្រាំងៗ​គួរឱ្យ​ទាកទាញ​ទាំងនេះ​៕ ប្រែ​សម្រួល​ដោយ​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម