មនុស្សជាច្រើនសម្រុកចេញពីខេត្តភូកេត នាំឱ្យបារម្ភផ្ទុះកូវីដ១៩សាជាថ្មី

253
ចែករម្លែក

ការសម្រុកចេញរបស់ហ្វូងមនុស្សពីខេត្តភូកេតបានធ្វើឱ្យមានការបារម្ភជាថ្មីអំពីការឆ្លងកូវីដ១៩ បន្ទាប់ពីការឆ្លងថ្មីចំនួន៤ករណីត្រូវបានរកឃើញនៅលើខេត្តកោះនេះកាលពីថ្ងៃអាទិត្យទី១០ឧសភា ដោយជំរុញឱ្យរដ្ឋាភិបាលបង្កើនវិធានការគ្រប់គ្រងជំងឺដើម្បីពិនិត្យអ្នកដែលវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញពីខេត្តកោះមួយនេះ។

ការផ្ទុះឡើងនៃវីរុសនេះបានបង្ខំឱ្យបិទអាជីវកម្មទាំងអស់ដែលទាក់ទងនឹងទេសចរណ៍នៅភូកេតដោយធ្វើឱ្យមនុស្សជាច្រើននាក់បាត់បង់ការងារ។ អ្នកដែលចង់វិលត្រឡប់ទៅខេត្តកំណើតរបស់ពួកគេវិញគឺមិនអាចទៅបានទេរហូតមកទល់ពេលថ្មីៗនេះ ដោយសារតែការដាក់កំហិតតឹងរ៉ឹងលើការធ្វើដំណើរឆ្លងខេត្តក្នុងអំឡុងពេលបិទប្រទេស។

ទោះយ៉ាងណា លោក ថាវីស៊ីប វិស្នុធិន អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ (CCSA) បាននិយាយកាលពីថ្ងៃអាទិត្យថា ភូកេតនៅតែស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងដិតដល់ ពីព្រោះមនុស្សពី ១០.០០០ ទៅ ២០.០០០ នាក់បានចាកចេញចាប់តាំងពីការបិទប្រទេសត្រូវបានបន្ធូរបន្ថយកាលពីថ្ងៃទី ៣ ឧសភា។

ភូកេតមានចំនួនករណីកូវីដ១៩ខ្ពស់បំផុតទី២នៅក្នុងប្រទេសបន្ទាប់ពីទីក្រុងបាងកក។ កាលពីថ្ងៃសៅរ៍ ស្ត្រីអាយុ ២៨ ឆ្នាំម្នាក់ដែលធ្វើការនៅផ្សារទំនើបមួយនៅភូកេតបានធ្វើតេស្តកូវីដបន្ទាប់ពីនាងបានត្រឡប់ទៅខេត្តកំណើតរបស់នាងនៅប្រាជីនបូរី។ ករណីថ្មីនៃកូវីដ១៩ចំនួន ៤ ត្រូវបានរាយការណ៍នៅក្នុងខេត្តភាគខាងត្បូងនេះកាលពីថ្ងៃអាទិត្យ៕ ដោយ៖ កញ្ញាដាលីស

មនុស្ស១ទៅ២ម៉ឺននាក់សម្រុកចេញពីខេត្តភូកេត

ទីតាំងផ្សាយពាណិជ្ជកម្ម