នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ៖ «ហាមដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ »

482
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ «ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់…»។ នេះជាប្រសាសន៍របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

បើយោងតាមការចេញផ្សាយលើហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ , ការប្រកាសរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នាពេលនេះ ធ្វើឡើង បន្ទាប់ពីមហាជនបានរិះគន់ ថា ប៉ូលិសចេះតែហៅអ្នកបើកបរមកត្រួតពិនិត្យឯកសារ ប្រៀបដូចជាវិធានការរដ្ឋបាល ។

ប្រជាពលរដ្ឋ សង្ឃឹមថា ប៉ូលិសចរាចរណ៍ដែលចុះអនុវត្តជាក់ស្តែង នឹងគោរពតាមការណែនាំរបស់ថ្នាក់លើ កុំអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តបន្តទៀត ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម