បើកបរពុំប្រកាន់ស្តាំបណ្តាលឲ្យមនុស្ស​៣នាក់បានរងរបួសធ្ងន់ស្រាល​ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុករមាសហែក

114
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ បុរសចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបើកបរមិនប្រកាន់ស្តាំ ដែលហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២២និង១៥នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លើផ្លូវខេត្តលេខ៣១៣១ក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថាៈជនរងគ្រោះទី១.ឈ្មោះស បុរស ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុករមាសហែក ជាអ្នកបើកបរម៉ូតូម៉ាកHONDA.C125 ស៊េរី ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង1D.1042 បើកពីទិសខាងលិច មកកើត​(ពាក់មួកសុវត្ថិភាព)។

ទី២.ឈ្មោះ មុី ចាន់នី ភេទប្រុស អាយុ25ឆ្នាំ រស់នៅភូមិអកមូល ឃុំម្រាម ស្រុករមាស​ហែក ជាអ្នកបើកម៉ូតូម៉ាកHONDA.C125សេរី2013 ពណ៌ខ្មៅ ផ្លាកលេខកណ្តាល​1Q6663 បើកពីទិសខាងកើតទៅលិច (ពាក់មួកសុវត្ថិភាព) មានឌុបអ្នករួមដំណើរម្នាក់ឈ្មោះចន ឆៃភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែក។

ប្រភពដដែលបានបន្តថា ករណីនេះគ្រោះថ្នាក់មនុស្សនាក់ ធ្ងន់១នាក់ គឺឈ្មោះ ស បុរស់ បច្ចុប្បន្នអ្នករងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង។ រីឯ២នាក់ទៀតសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។ ហើយមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ខាងលើនេះគឺបណ្តាលមកពីម៉ូតូម៉ាកហុងដាសេរី២០១៣ បើកប​រពុំប្រកាន់ស្តាំ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ