នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

171
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍តស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមនិងម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់តូច កាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី១០ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ១ ឈ្មោះ យី មករាភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវមុខរបកម្មករ។ ២ ឈ្មោះចុន សំរ៉ុងភេទប្រុសអាយុ២៩ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ស្នាក់នៅ ភូមិចុងកោះឃុំព្រែកក្តាមស្រុកពញ្ញាឮ ខេត្តកណ្តាល មុខរបរកម្មករ។

ចំណែកសម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ដកហូតពីឈ្មោះ យី មករា។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម