រឿង​ភាគ​ថៃ​មួយ​នេះ​ល្បី​ដល់​ថ្នាក់​អាជ្ញាធរ​ថៃ​បើក​សិទ្ធិ​ឱ្យ​ពួក​អ្នកទោស​បាន​ទស្សនា​ដែរ​

4303
ចែករម្លែក
  • 5
    Shares

​ភាពល្បីល្បាញ​នៃ​ខ្សែភាពយន្ត​ភាគ​ទូរទស្សន៍ រឿង Love Destiny ត្រូវគេ​និយាយ​លេងសើច​ថា​បានធ្វើឱ្យ​ផ្លូវ​ដែល​តែងតែ​កកស្ទះ​នោះ ស្ងាត់​ដូច​ចោរលួច​សេះ នៅ​ថ្ងៃ​ដែល​រឿងនេះ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​។ ឥឡូវនេះ រឿងនេះ​ត្រូវបាន​ចាក់​បញ្ចាំង​នៅក្នុង​ពន្ធនាគារ​តាម​ការសុំ​អង្វរ​ពី​ពួក​អ្នកទោស​។​

​លោក​គ្រី​ត ក្រា​សែ​ធីប ប្រធាន​ពន្ធនាគារ​ក្រុង​បាងកក​បាន​និយាយថា អ្នកទោស​ជាទូទៅ​ចូលទៅ​បន្ទប់​គុក​វិញ​នៅវេលា​ម៉ោង ៣ រសៀល កន្លែង​ដែល​ពួកគេ​នឹងត្រូវ​ដាក់​ឱ្យមើល​កម្មវិធី​ទូរទស្សន៍​នានា​សម្រាប់​ការកម្សាន្ត​និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការផ្លាស់ប្តូរ​អាកប្បកិរិយា​ពួកគេ បន្ទាប់ពី​ចូលរួម​វគ្គ​ស្តាប់​ធម្មទេសនា​។​

​ពួក​អ្នកទោស​ត្រូវបាន​អនុញ្ញាត​ឱ្យមើល​កម្មវិធី​ទូរទស្សន៍​រហូតដល់​ម៉ោង ៩ យប់ ដូច្នេះ​ពួកគេ​មិនអាច​បាន​មើល​រឿង​ភាគ​បុរាណ​កំពុង​ល្បីល្បាញ​មួយ​នេះ​ទេ ដែល​គេ​ផ្សាយ​រៀងរាល់ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​រយៈពេល ១ ម៉ោង ចាប់ពី​ម៉ោង ៨ និង ២០ នាទី​យប់​តទៅ​។​

​អាជ្ញាធរ​ពន្ធនាគារ​កា​លពី​ចុង​សប្ដាហ៍​កន្លងទៅ​បានទទួល​យក​ការអំពាវនាវ​ពី​អ្នកទោស​ដែល​ចង់​មើល​រឿង​ភាគ​នេះ ដោយ​ឱ្យ​ពួកគេ​ទស្សនា​រឿង​ភាគ​នេះ ដែល​គេ​ថត​ទុក​ស្រាប់​ក្នុង​ឌី​ស​។ ពួក​អ្នកទោស​ទាំងនោះ​សប្បាយចិត្ត​ណាស់ដែ​លអាច​មើល​រឿងនេះ ប៉ុន្តែ​អាជ្ញាធរ​គុក​អនុញ្ញាតឱ្យ​ពួកគេ​មើល​រឿងនេះ​តែ​រាល់ថ្ងៃ​ពុធ​ប៉ុណ្ណោះ​។​

​លោក​គ្រី​ត​និយាយថា លោក​ចាត់ទុកថា​សាច់រឿង​នេះ​ពុំមាន​ផលប៉ះពាល់​អ្វី​ទេ​និង​មានតម្លៃ​ក្នុងការ​អប់រំ​អ្នកទោស​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​៕ ដោយ៖ កញ្ញាដាលីស

រឿង Love Destiny ល្បី​ដល់​ថ្នាក់​អ្នកទោស​ក៏​ចង់​មើល​ដែរ

ទីតាំងផ្សាយពាណិជ្ជកម្ម