​ព្រះមហាក្សត្រ​និង​សម្តេចព្រះ​មហាក្សត្រី​បាន​យាង​មកដល់​មាតុប្រទេស​វិញ​ដោយ​សុ​វត្ថិភាព

259
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​
​ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជមាតា​ជាតិខ្មែរ​នៅ​ម៉ោង​៤និង១៥​នាទី​ល្ងាច​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​ បាន​យាង​មកដល់​មាតុប្រទេស​វិញ​ហើយ​ប្រកបដោយ​សុ​វត្ថិភាព​បន្ទាប់ពី​ព្រះអង្គ​ទាំង​ទ្វេ​បាន​យាងទៅកាន់​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាព​កាលពី​ថ្ងៃទី​១​ខែ មេសា ២០២០ ។ ព្រះរាជដំណើរ​យាង​ទៅពិនិត្យ ព្រះរាជសុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេ​ធ្វើ​ឡើងជា​ទៀងទាត់​ទៅតាម​ការយាង​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ចិន ។

​យាង​និង​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​របស់​ព្រះអង្គ​ទាំង​ទ្វេ​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​រួមមាន​៖​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ​ ប្រធានព្រឹទ្ធសភា ,​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​សម្ដេច​ក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ ក្រសួងមហាផ្ទៃ​,សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ។ ព្រមទាំង​មន្ត្រី​អ្នក​មុខ អ្នកការ​និង​ព្រះរាជវង្សានុវង្ស​ជាច្រើនរូប​ទៀត​។​ដោយឡែក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​និង​មន្ត្រី​ស្ថានទូត​ជាច្រើនរូប​ទៀត​ក៏មាន​វត្តមាន​ក្នុងឱកាស​នោះ​ផងដែរ​។​

​ជា​ទៀងទាត់​ព្រះអង្គ​ទាំង​ទ្វេ​តែង​យាង​ពិនិត្យ​-​ព្យាបាល​ព្រះរាជសុខភាព​ក្នុង​រយៈពេល ៦ ខែម្តង​តាម​វេជ្ជបញ្ជា​របស់​ក្រុមគ្រូពេទ្យ​ចិន ។ ក្នុងការ​ស្នាក់នៅ​ប្រទេសចិន​ព្រះមហាក្សត្រ​កម្ពុជា ក៏​តែងតែ​ធ្វើ​នូវ​រាជកិច្ច​មួយចំនួន​ផងដែរ​ដូចជា​ការអនុញ្ញាត​ឲ្យ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​ចូល​បង្គំគាល់និ​ងេ​ធ្វើ​ព្រះរាជសវនាការ​ផងដែរ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម