​អភិបាលរង​ខេត្ត​ឱ្យ​ពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​ចូល​ឱ្យ​កៀក​ជាមួយ​ថ្នាក់ដឹកនាំ​

186
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែ​ឩ​សភា​ឆ្នាំ​២០២០​លោក​អ៊ុង​វុទ្ធី​អភិបាលរង​ខេត្ត​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ជួបពិភាក្សា​រក​ដំណោះស្រាយ​បញ្ហាដីធ្លី​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពោធិ​ទាប​ឃុំ​ម្លូរ​ព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​លោក​អ៊ុង​វុទ្ធី​អភិបាលរង​ខេត្ត​បាន​លើកឡើងថា​៖​លោក​ចង់ឱ្យ​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​នៅពេល​មាន​បញ្ហា​អ្វីមួយ​នឹង​កើតឡើង​ត្រូវ​នៅ​ឱ្យ​កៀក​រវាង​ថ្នាក់ដឹកនាំ​នឹង​បងប្អូន​។​ក្នុងនោះ​លោក​បាន​សង្កត់ធ្ងន់​ថាបើ​សិន​បងប្អូន​មាន​បញ្ហា​អ្វីមួយ​នឹង​កើតឡើង​។​បងប្អូន​នៅ​គម្លាត​ឆ្ងាយ​ពី​ថ្នាក់ដឹកនាំ​នោះ​អញ្ចឹង​ផល​លំបាក​សម្រាប់​ថ្នាក់ដឹកនាំ​ក្នុង​ការរក​ដំណោះស្រាយ​ជូន​បងប្អូន​នោះៗ​វា​ដោះស្រាយ​មិន​ចេញ​ទេ​។​

​លោក​អភិបាលរង​ខេត្ត​បានលើកឡើង​ទៀតថា​យ៉ាងណាមិញ​ដូចជា​បងប្អូន​ក្នុងភូមិ​ឃុំ​នេះ​ដែល​បងប្អូន​កំពុងមាន​បញ្ហា​រឿង​ដីធ្លី​សព្វថ្ងៃ​ក្នុងនាម​លោក​ដែលជា​ថ្នាក់ដឹកនាំ​ខេត្ត​គឺ​លោក​ចង់ឱ្យ​បងប្អូន​លើកយក​បញ្ហារ​បស់បង​ប្អូន​ទាំងអស់​យកមក​ដាក់​លើ​តុ​ដើម្បី​ជជែក​ពិភាក្សា​និង​រក​ដំណោះស្រាយ​។​

​ជាមួយគ្នា​នោះ​លោក​សុខសាន្ត​ដា​រា​អភិបាលស្រុក​ឆែប​ក៏បាន​លើកឡើង​ផងដែរ​ថា​ដោយ​មួយ​រយៈកាល​កន្លងមក​មាន​ក្រុម​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត​ផ្សេង​បាននាំគ្នា​មក​ចាប់​និង​ទន្ទ្រាន​ដី​របស់​រដ្ឋ​ក្នុងស្រុក​របស់លោក​។​ក៏មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ថា​លោក​ជា​អ្នក​នៅ​ពី​ក្រោយខ្នង​ប្រជាពលរដ្ឋ​ដើម្បី​កៀងគរ​ប្រជាពលរដ្ឋ​ទាំងនេះ​ឱ្យទៅ​ចាប់​ទន្ទ្រាន​ដី​រដ្ឋ​នោះ​ទៀតផង​។​

​ចំណុច​នេះ​លោក​អភិបាលស្រុក​ក៏បាន​បដិសេធថា​លោក​មិនបាន​ជាប់​ពាក់​ព​ន្ធ័​នឹង​ករណី​ដូច​អ្វីដែល​មតិ​មួយចំនួន​បានលើកឡើង​មក​នោះឡើយ​។​តែ​ក្នុងករណីនេះ​លោក​អភិបាលស្រុក​កំពុង​ស្រាវជ្រាវ​រកឃើញ​តម្រុយ​អ្នក​នៅ​ពីក្រោយ​ខ្នង​នេះ​ខ្លះៗ​ហើយ​ដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម