ជនជាតិ​អាមេរិក​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយនៅខេត្តបាត់ដំបង​

238
ចែករម្លែក

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​ជនជាតិ​អាមេរិកកាំង​ម្នាក់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​អ៊ី​មេក​ស៊ិន​ស៊ី​ដោយសារ​ជំងឺ​ប្រចាំកាយ​មហារីក​សួត​ត្រូវបាន​កម្លាំង​សមត្ថ​កិកិ​ច្ចនៃ​ការិយាល័យ​ជំនាញ​ត្រួតពិនិត្យ​រួច​ដឹក បញ្ជូន​ទៅកាន់​ក្រុងភ្នំពេញ​។

​ជនជាតិ​អាមេរិកកាំង​ម្នាក់នេះ​ឈ្មោះ VEST CHARLES ROY ភេទ ប្រុស អាយុ​៦៨​ឆ្នាំ កាន់ លិខិត ឆ្លង ដែន លេខ ៤៨៨២៦៥០០៧ ចូល មក កម្ពុជា កាលពី ថ្ងៃ ទី ១៨ ខែ មេសា ឆ្នាំ ២០១៩ ក្នុងនាម ជា ភ្ញៀវ ទេសចរណ៍ ហើយ បាន ស្នាក់នៅ ផ្ទះ ជួល ក្នុង ភូមិគរ សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។ បានធ្វើ​ដំណើរ​មក​កម្ពុ​ជា​ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍​និង​ដោយសារ​មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ ក៏បាន ស្លាប់ នៅ ក្នុង មន្ទីរពេទ្យ មួយ កន្លែង​ក្នុង ទឹកដី ខេត្តបាត់ដំបង​។​

​យោងតាម​របាយការណ៍​របស់​របស់​ក្រុមគ្រូពេទ្យ​អតីត​អ៊ី​មេក​ស៊ិន​បានឱ្យដឹងថា​ជនជាតិ​អាមេរិកកាំង​រូបនេះ​មាន​រោគ​ប្រចាំកាយ គឺ មហារីក សួត និង រលាក បំពង់ ក​ធ្ងន់ធ្ងរ ដោយ បាន សម្រាក ព្យាបាល នៅ ទីនោះ ហើយ ក៏បាន ស្លាប់ កាលពី ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២០​ទើប ត្រូវ ដឹក ទៅ តម្កល់ នៅ វត្ត ក្តុល ដើម្បីឱ្យ​សមត្ថកិច្ច ពិនិត្យ​។​

​នៅ ក្នុង ការ ចុះ ពិនិត្យ ពី នគរបាល បច្ចេកទេស និង កោសល្យវិច័យ ក៏ មាន ការចូលរួម ពី ក្រុម គ្រូពេទ្យ ជំនាញ និង លោក ព្រះរាជអាជ្ញា រង សេង ផានិត ផង ដែរ ទើប អនុញ្ញាតឱ្យ​ដឹក បញ្ជូន ទៅ តម្កល់ នៅ វត្ត ទឹកថ្លា​ក្រុងភ្នំពេញ ដើម្បី ចាត់ចែង តាម នីតិវិធី របស់ នាយកដ្ឋាន​៕S/

​រូប​ថ​តះ​ជនជាតិ​អាមេរិកកាំង​ស្លាប់​ដោយ​ជំ​ងី​មហារីក​ហើយ​ដឹកជញ្ជូន​ទៅ​ភ្នំពេញ​

ទីតាំងផ្សាយពាណិជ្ជកម្ម