​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​១១​ថ្ងៃ​ប៉ូលិស​ចាប់​ផាកពិន័យ​យានយន្ត​ជិត​២​ម៉ឺន​គ្រឿង​

212
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១១​ថ្ងៃ​គឺ​គិត​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន​១៩.០០៤​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​ចំនួន​១៤.២៧១​គ្រឿង​និង​រថយន្ត​ចំនួន​៤.៧៣៣​គ្រឿង​។​

រថយន្ត​តូច​មាន​ចំនួន​៣.៨៩៣​គ្រឿង​និង​រថយន្ត​ធំ​មាន​ចំនួន​៨៤០​គ្រឿង​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​បាន​បន្តទៀតថា​សម្រាប់​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​លេខ​៣៩​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​បាន​ដំណើរការ​យ៉ាង​រលូន​មិនមាន​បាតុភាព​អ្វី​កើតឡើង​នោះទេ​។​សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​១.២៣១​គ្រឿង​។​ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៨៩៤​គ្រឿង​បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ​គឺ​មិន​ពាក់មួក​សុវត្ថិភាព​។​

​ល្មើស​សញ្ញា​ដឹក​លើស​ចំណុះ​ស្រវឹង​អត់​ស្លាក​លេខ​និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​រថយន្ត​ចំនួន​៣៣៧​គ្រឿងក្នុង​នោះ​មាន​រថយន្ត​តូច​ចំនួន​២៨២​គ្រឿង​និ​រថយន្ត​ធំ​ចំនួន​៥៥​គ្រឿង​។​សម្រាប់​រថយន្ត​ភាគច្រើន​គឺ​លើស​ល្បឿន​អត់​ប័ណ្ណបើកបរ​ល្មើស​សញ្ញា​អត់​ខ្សែក្រវ៉ាត់​លើស​ចំណុះ​ស្រវឹង​និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​


​ទាក់ទង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៧​ថ្ងៃ គិតពី​ថ្ងៃទី​១-៧ ខែឧសភា ធៀប​សប្តាហ៍​ទី​៤ ខែមេសា ឆ្នាំ​២០២០ គ្រោះថ្នាក់​កើតឡើង ៤៣​លើក​/៥៥​លើក ថយចុះ ១២​លើក ស្លាប់​២៤​នាក់​/៣៥​នាក់ ថយចុះ ១១​នាក់ និង​របួស ៥៦​នាក់​/៥៨​នាក់ ថយ ២​នាក់​។ ធៀប​សប្តាហ៍​ទី​១ ខែឧសភា ឆ្នាំ​២០១៩ : គ្រោះថ្នាក់​៤៣​លើក​/៩៥​លើក​ថយ​៥២​លើក​ស្លាប់​២៤​នាក់​/៤០​នាក់​ថយ​១៦​នាក់​និង​របួស​៥៦​នាក់​/១១៥​នាក់ ថយ ៥៩​នាក់​៕S​

ទីតាំងផ្សាយពាណិជ្ជកម្ម