​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​២​នៃ​ស្រុក​រតនមណ្ឌល​ខូចខាត​ផ្ទះ​៦​ខ្នង​និង​សាលារៀន​១​ខ្នង​

244
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​ម៉ោង​១២​ថ្ងៃត្រង់​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​នៅក្នុង​ឃុំ​ចំនួន​២​នៃ​ស្រុក​រតនមណ្ឌល​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៦​ខ្នង​និង​របើក​ដំបូល​សាលាបឋមសិក្សា​មួយ​ខ្នង​។​ប៉ុន្តែ​មិនមាន​នរណាម្នាក់​រងរ​បួស​ទេ​។​

​លោក​វរសេនីយ៍ឯក​សន​និល​អធិការនគរបាល​ស្រុក​រតនមណ្ឌល​បានឱ្យដឹងថា​កាលពី​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​មាន​ភ្លៀ​ហ​ធ្លា​ក់មួយ​មេ​លាយ​ឡុំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​ទៅលើ​ឃុំ​ផ្លូវ​មាស​រលំ​ផ្ទះ​ចំនួន​៥​ខ្នង​និង​សាលារៀន​បឋមសិក្សា​បឹង​ខ្ទុ​មរ​បើក​ដំបូល​ខូច​ក្បឿង​៦០​សន្លឹក​និង​ឃុំ​ត្រែង​រលំ​ផ្ទះ​ចំនួន​១​ខ្នង​។


​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ចំពោះ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ទាំង​២​ឃុំ​នេះ​លោក​បានធ្វើ​របាយការណ៍​ផ្ញើជូន​លោក​អភិបាលស្រុក​រតនមណ្ឌល​និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ជ្រាប​ជា​ព័ត៌មាន​ហើយ​។​ដើម្បី​ជួយសង្គ្រោះ​បឋម​ដល់​ជនរងគ្រោះ​ដែល​គ្មាន​ទីជម្រក​ស្នាក់នៅ​ព្រោះ​រដូវវស្សា​មកដល់​ហើយ​និង​មាន​ភ្លៀង​ធ្លាក់​ជា​ញឹកញាប់​ធ្វើឱ្យ​ពួកគាត់​ជួបប្រទះ​ការលំបាក​យ៉ាងខ្លាំង​៕S/

​រូប​ថ​តះ​ផ្ទះ​ប្រជាពលរដ្ឋ​រលំ​រាប​ដល់​ដី​និង​សា​កាវ​ឋ​មសិ​ក្សា​១​្​៊​ខ្នង​របើក​ដំបូល​ក្បឿង​៦០សន្លឹក​រូប​ថ​តះ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រកំ​ទាំងស្រុង​និង​សាលាបឋមសិក្សា​របើក​ដំបូល​អស់​៦០​សន្លឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម