សល ច័ន្ទ​ដាលីន ក្រោយ​ប្រកាស​ត្រៀមប្រឡង​បរ​វ​កញ្ញា​កាន់តែ​បង្ហាញ​រូប​សម្រស់​

301
ចែករម្លែក

ភ្នំពេញ​៖ កញ្ញា សល ច័ន្ទ​ដាលីន ដែលជា​តារា​ម៉ូ​ដែល​កំពុង​ឡើង​ថ្មី​រូបនេះ​បានបង្ហាញ​សកម្មភាពយ៉ាងច្រើន ជាពិសេស​បញ្ចេញ​រូបថត​ថ្មីៗ មាន​ការថត​ប្លែកៗ និង​បញ្ចេញ​ភាព​សិច​ស៊ី​ពេញ​លើបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយ​ដាក់​គម្រោង​ត្រៀម​ចូលរួម​ការប្រកួត​បវ​រក​ញ្ញា Miss Grand Cambodia 2020 ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចុងឆ្នាំ​២០២០​ខាងមុខនេះ​។​

​ក្រោយពី​ប្រកាស​របស់ខ្លួន ចូលរួម​ការប្រកួត​ប​វរ​កញ្ញា Miss Grand Cambodia 2020 ដែល​នឹងប្រព្រឹត្តទៅ​ចុងឆ្នាំ​២០២០​ខាងមុខនេះ កញ្ញា សល ច័ន្ទ​ដា​លី​ន បានដាក់​ការតាំង​ចិត្ត​យ៉ាងច្បាស់ និង​កំពុងតែ​ស្វែងរក​គាំទ្រ​ចាប់តាំងពី​ពេលនេះ​ហើយ ដោយ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ ជាពិសេស​ដើមខែឧសភា តែម្តង ដោយបាន​បញ្ចេញ​សកម្មភាព​ថ្មីៗ ដោយមាន​ការថតរូប​ស្ទា​យ ប្លែកៗ​និង​សិច​ស៊ី​គួរឱ្យ​ស្រលាញ់​ជាច្រើន បង្ហោះ​ជា​បន្តបន្ទាប់​។

​កញ្ញា សល ច័ន្ទ​ដាលីន បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០​ថា ការ បង្ហាញ​សកម្មភាព​ថតរូប​ថ្មីៗ បញ្ចេញ​ពេញ​លើ​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​ដោយសារតែ​នាង​ចង់​បញ្ជាក់ថា នាង​បាន​តាំងចិត្ត​និង​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ការប្រកួត​ថ្ងៃ​ខាងមុខនេះ​។ នាង​សង្ឃឹមថា មហាជន មិត្ត​ភ័ក្តិ បងប្អូន អ្នកសិល្បៈ​ទាំងអស់គ្នា គាំទ្រ​សកម្មភាព និង​បន្ត​លើកទឹកចិត្ត​ទៅ មុខ​ទៀត​។

​សូមបញ្ជាក់ថា កញ្ញា សល ច័ន្ទ​ដាលីន ពិតជា​គួរឱ្យ​សរសើរ​ដែលមាន​ទេពកោសល្យ ជាតា​រាម៉ូ​ដែល​ក្លាហាន​ហ៊ាន​បញ្ចេញ​សមត្ថភាព និង ដងខ្លួន​ដ៏​សិច​ស៊ី បង្ហាញ​ទៅកាន់​មហាជន​និង ពិភពលោក​។

​សូម​រំលឹក​ផងដែរ កញ្ញា សល ច័ន្ទ​ដាលីន មាន​អាយុ ២៣ ឆ្នាំ​,​កម្ពស់ ១,៦៧ cm មកពី​ខេត្តត្បួ​ង​ឃ្មុំ ធ្លាប់​ចូលរួម​ប្រឡង​កម្មវិធី Miss Universe Cambodia ឆ្នាំ ២០១៩ ប៉ុន្តែ​នាង​មិន​ទទួលបាន​ជ័យលា​ភី​ឡើយ​ក្នុង​ការប្រកួត​លើក​នោះ ប៉ុន្តែ​នាង​នៅតែ​ឈរជើង​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​មិន​បោះ បង់​ឡើយ​។ ជាមួយគ្នានេះ ពិតជា​ធ្វើឱ្យ​ទស្សនិកជន​ប្លែក​ភ្នែក និង ស្ទើរតែ​មិន​ជឿថា​ថា​រូបថត សិច​ស៊ី​ប៉ុន្មាន​ប៉ុស្តិ៍​នេះ​គឺជា​នាង ហើយ​នាង​ហ៊ាន​ថត​សិច​ស៊ី​បែបនេះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ពី​សំណាក់​មិត្ត​សិល្បៈ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ ដោយ​: បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម