កីឡាករ Real Betis ពីររូប​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​

257
ចែករម្លែក

កីឡាករ​ជម្រើស​ដំបូង​ពីររូប​របស់​ក្លឹប Real Betis នៅ​ក្របខណ្ឌ La Liga បាន​តេស្ត​វិជ្ជមាន​វីរុស កូ​រ៉ូ​ណា​ដែល​ធ្វើ​ឲ្យ​ករណី​វិជ្ជមាន​សរុប​កើន​ដល់​៥​នាក់​នៅ​ក្របខណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ​នេះ ខណៈ​ក្របខណ្ឌ​នេះ​ត្រៀម​ចាប់ផ្តើម​សកម្មភាព​ប្រកួត​ជាថ្មី​។​
​ ​
​ក្លឹប​នៅ​ក្របខណ្ឌ​កំពូល​ទាំងអស់​កំពុង​ធ្វើតេស្ត​កីឡាករ​របស់​ខ្ឡួ​ន ខណៈ​ពួកគេ​ព្យាយាម​បន្ត​ការ ហ្វឹកហាត់​ឡើងវិញ បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​វីរុស​នេះ​។ ស្របពេល​មាន​សេចក្តីរាយការណ៍ ដំបូង​ថា មាន​ករណី​វិជ្ជមាន​បី​ករណី​នៅ​ក្លឹប​នេះ កាសែត Marca បាន​បញ្ជាក់ថា កីឡាករ​ពីរ​នាក់ របស់​ក្លឹប Real Betis ត្រូវបាន​រកឃើញ​វីរុស ដែល​អាច​ប៉ះពាល់​ដល់​ផែន​ការបន្ត​ការប្រកួត​ក្នុង លី​កនៅ​ថ្ងៃទី​២០​ខែមិថុនា​។​
​ ​
​បុរស​ពីរ​នាក់​ដែល​គេ​មិន​ប្រាប់​អត្តសញ្ញាណ​នោះ​ត្រូវបាន​រកឃើញ​រោគសញ្ញា​និង​កំពុង​ព្យាបាល​វីរុស​នេះ​។ កីឡាករ រ៉េ​ណាន ឡូ​ឌី (Renan Lodi) ខ្សែការពារ​របស់​ក្លឹប Atletico Madrid អ្នកចាំទី អា​ឡិ​ក រ៉េមី​រ៉ូ (Alex Remiro) របស់​ក្លឹប Athletic Bilbao និង​កីឡាករ យ៉ាន​ហ្គេ​ល ហឺ​រ៉េ​រ៉ា (Yangel Herrera) របស់​ក្លឹប Granda ក៏​ធ្វើតេស្ត​រកឃើញ​វីរុស​នេះ​ផងដែរ​។​
​ ​
​លោក ហ្សា​វី​យេ អា​ហ្គី​រ៉េ (Javier Aguirre) របស់​ក្លឹប Leganes​បាន​បង្ហើប​ប្រាប់​មុននេះ​ពី​ផែនការ​ក្នុង ការបញ្ចប់​រដូវ​កាលដែល​ទាក់ទិន​នឹង​ការប្រកួត​រយៈពេល​៥​សប្តាហ៍​ចាប់ពី​ថ្ងៃទី​២០​ខែមិថុនា ទី​ដែល​ការប្រកួត​នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃ​ពុធ ព្រហស្បតិ៍ និង​ចុង​សប្តាហ៍​។​
​ ​
​ក្រុម​នីមួយៗ​នៅ​ក្របខណ្ឌ​កំពូល​នេះ នៅសល់​១១​ប្រកួត ដែល​ពួកគេ​ត្រូវ​លេង​ពីរដង​ក្នុង​មួយ សប្តាហ៍​ក្នុង​កិច្ចប្រឹងប្រែង​បញ្ចប់​យុទ្ធនាការ​បច្ចុប្បន្ន​ត្រឹម​ថ្ងៃទី​២៦​ខែកក្កដា​។ មកដល់ពេលនេះ អេ​ស្ប៉ា​ញ​មាន​ករណី​វិជ្ជមាន​សរុប​២២៤.០០០​ករណី ដោយ​ក្នុងនោះ​មាន​អ្នកស្លាប់​២៤.០០០​នាក់ ដោយសារ​វីរុស​កូ​រ៉ូ​ណា​ចាប់តាំងពី​ការ​ផ្ទុះឡើង​លើកដំបូង​កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប Real Betis

ទីតាំងផ្សាយពាណិជ្ជកម្ម