Barcelona និង Real Madrid គ្រោង​កាត់​ប្រាក់​ឈ្នួល​កីឡាករ​ជម្រើស​ដំបូង​

250
ចែករម្លែក

ទាំង​ក្លឹប Barcelona និង​ក្លឹប Real Madrid មាន​គម្រោង​កាត់​ប្រាក់​ឈ្នួល​ក្រុម​ជម្រើស​ដំបូង របស់ខ្លួន​៣០​ភាគរយ​នៅមុន​រដូវ​កាល​ទិញដូរ នេះ​បើ​យោងតាម​កាសែត​អេ​ស្ប៉ា​ញ Diario As ។​
​ ​
​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​បាន​បង្ក​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​ក្លឹប​បាល់ទាត់​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​ការ​កាត់​ប្រាក់​ឈ្នួល​នេះ​អាចជួយ​កាត់បន្ថយ​ការខូចខាត​ខ្លះ​។​
​ ​
​ក្លឹប Barcelona សង្ឃឹមថា នឹង​សន្សំ​ប្រាក់​បាន​ប្រហែល​២០៣​លាន​ផោន​តាមរយៈ​ផែនការ​នេះ​។ ក្លឹប Barcelona មាន​ខ្ទង់ចំណាយ​ខ្ពស់​កាលពី​ដើមរដូវ​កាលដែល​ស្មើនឹង​៥៨៣​លាន​ផោន​។​
​ ​
​កីឡាករ​ក្លឹប Barcelona ស្ម័គ្រចិត្ត​ឲ្យ​កាត់​ប្រាក់​ឈ្នួល​៧០​ភាគរយ​កាលពី​ដំណាច់​ខែមីនា​។ ស្របពេល​ជាមួយគ្នា​នោះដែរ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់ បំផុត​នៅ Barcelona នោះ​គឺ​៥០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នោះ នឹងត្រូវ​កាត់​ប្រាក់​ឈ្នួល​មក ត្រឹម​៣៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​វិញ គឺ​ស្មើនឹង​៣០​ភាគរយ​។​
​ ​
​ចំណែក​កីឡាករ​របស់​ក្លឹប Real Madrid បាន​យល់ព្រម​ទទួលយក​ការ​កាត់​ប្រាក់​ឈ្នួល​ចន្លោះ ពី​១០​ទៅ​២០​ភាគរយ​រហូតដល់​ចប់​រដូវ​កាល​នេះ ដោយ​អាស្រ័យ​លើ​ថា តើ​រដូវ​កាល​នេះ​ចប់ ដោយ​របៀប​ណា​។​
​ ​
​ផែនការ​បច្ចុប្បន្ន​គឺ​សំដៅ​ចាប់ផ្តើម​ការប្រកួត​នៅ​ក្របខណ្ឌ La Liga ឡើងវិញ ហើយ​វា​នឹង​អូស បន្លាយ​រហូតដល់​ពាក់​កណ្តាលខែ​មិថុនា ប៉ុន្តែ​អ្នកគាំទ្រ​មិន​ទំនងជា​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម ការប្រកួត​នេះ​រហូតដល់​ឆ្នាំក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប Barcelona និង​ក្លឹប Real Madrid

ទីតាំងផ្សាយពាណិជ្ជកម្ម