សាហាវមែន! ជម្លោះគ្រួសារ ស្ត្រីជាប្រពន្ធប្តឹងលែងប្តីទារលុយជាង ៥៥០ លានដុល្លារ និងប្តឹងទាំងកូនប្រុសច្បងទៀត

260
ចែករម្លែក

ស្ត្រីម្នាក់ ដែលកំពុងប្តឹងទារប្រាក់ជាង ៥៥០ លានដុល្លារ ដែលជំពាក់ដោយអតីតប្តីជាមហាសេដ្ឋីរុស្ស៊ីរបស់នាង បានធ្វើការចោទប្រកាន់ជាច្រើនករណីលើកូនប្រុសច្បងរបស់ខ្លួនថែមទៀត។

កាលពីចុងឆ្នាំ២០១៦ លោកស្រី តាទីយ៉ាណា អាក់មេដូវ៉ា (Tatiana Akhmedova) ត្រូវបានចៅក្រមអង់គ្លេសម្នាក់កាត់ឱ្យទទួលបានចំណែកភាគហ៊ុនចំនួន ៤១,៥ របស់ពាណិជ្ជករលោក ហ្វាខាដ អាក់មេដូវ៉ា (Farkhad Akhmedov) ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។

លោកចៅក្រម ហាដដុន ខេវ ដែលបានវិភាគរឿងក្តីនេះនៅឯការជំនុំជម្រះក្តីផ្នែកគ្រួសារនៃតុលាការកំពូលក្នុងទីក្រុងឡុងដ៍ បាននិយាយថា លោកស្រីអាក់មេដូវ៉ាគួរតែទទួលបានប្រាក់ចំនួន ៤៥៣ លានផោន (ជិត៥៥៩លានដុល្លារអាម៉េរិក)។

ប៉ុន្តែចៅក្រមបានប្រកាសថា លោកស្រីទទួលបានប្រាក់ចំនួនតែ ៥ លានផោនប៉ុណ្ណោះ ហើយលោកហ្វាខាដ អាក់មេដូវ៉ាមិនបានបង់ប្រាក់សូម្បីមួយកាក់ “ដោយស្ម័គ្រចិត្ត” នោះឡើយ។

លោកហ្វាខាដ អាក់មេដូវ៉ាបាននិយាយថា ដោយសារតែគាត់និងអតីតភរិយាមិនមែនជាជនជាតិអង់គ្លេស ហើយមិនបានរៀបការនៅអង់គ្លេស ដូច្នេះចៅក្រមអង់គ្លេសមិនគួរធ្វើការសម្រេចចិត្តបែបនេះទេ។

លោកស្រីអាក់មេដូវ៉ានិយាយថា លោកហ្វាខាដបានព្យាយាមយកចេញឆ្ងាយពីនាងនូវទ្រព្យសម្បត្តិជាច្រើន រួមទាំងនាវាកម្សាន្ត MV តម្លៃ ៤២៤ លានដុល្លារ និងប្រជុំស្នាដៃគំនូរសម័យទំនើបជាច្រើនទៀត។

ឥឡូវនេះលោកស្រីក៏កំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងកូនប្រុសឈ្មោះ តេម៉ួរ ផងដែរ។

ក្រុមមេធាវីរបស់លោកស្រីអាក់មេដូវ៉ាកាលពីថ្ងៃចន្ទទី១១ឧសភាបានបង្ហាញពីក្តីបារម្ភរបស់លោកស្រីដល់ចៅក្រមដែលធ្វើការវិភាគអំពីជម្លោះគ្រួសារនេះនៅក្នុងការជំនុំជម្រះក្តីផ្នែកគ្រួសារនៃតុលាការកំពូលក្នុងទីក្រុងឡុងដ៍។

លោកមេធាវី អាឡាន់ ហ្គោហ្គេ ឃ្យូស៊ី បានប្រាប់លោកស្រីចៅក្រម គ្វីនណេត ណូឡេស ថា “ករណីរបស់លោកស្រីគឺថា តេម៉ួរ ចូលរួមពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងកិច្ចការរបស់លោកហ្វាខាដ ក្នុងនោះរាប់បញ្ចូលទាំងការពាក់ព័ន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិចេញពីស្ត្រីជាប្រពន្ធរូបនេះ”។

មេធាវីបានប្រាប់ចៅក្រមថាលោកតេម៉ួរដែលជាពាណិជ្ជករម្នាក់រស់នៅក្នុងទីក្រុងឡុងដ៍និងមានអាយុជាង ២០ ឆ្នាំ គឺជាមនុស្សដែលឪពុកគាត់ទុកចិត្តបំផុតដើម្បីជួយរក្សាទ្រព្យសម្បត្តិឱ្យនៅផុតពីដៃម្តាយរបស់គាត់៕ ដោយ៖ កញ្ញាដាលីស

លោកស្រី តាទីយ៉ាណា អាក់មេដូវ៉ា

ទីតាំងផ្សាយពាណិជ្ជកម្ម