សមត្ថកិច្ច​បញ្ជូន​ជន​ទំនើង​ម្នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ទៅ​តុលាការ​ខេត្តក្រចេះ​

1242
ចែករម្លែក

ដោយ​៖ សេង​ឃួន / ក្រចេះ​៖ កម្លាំង​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បញ្ជូន​ជនសង្ស័យ​ម្នាក់​ជាជាង​កាត់សក់ ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា​ឆ្នាំ​ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា ជាច្រើន​ដង​។​

​លោក គុណ សោ​ភ័​ណ្ឌ ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រូបនេះ ត្រូវបាន​នគរបាល​ស្រុក​សំបូរ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​នេះ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា តាម​ពាក្យបណ្ដឹង របស់​ជនរងគ្រោះ​ឈ្មោះ សុខ សុវណ្ណារ៉ា ភេទ ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ ភូមិ​បឹង​ច្រែង ឃុំ​សោ​ប ស្រុក ស្រុក​ព្រែ​ប្រសព្វ ខេត្តក្រចេះ​។​

​លោក នួន​សារិន អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ស្រុក​សំបូរ បានបញ្ជាក់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ាង ជា ( ជាងកាត់សក់​) ស្នាក់នៅ​ស្នាក់ការ​ទឹកស្អាត​ក្នុងភូមិ​សណ្ដាន់ ឃុំ​សណ្ដាន់​ស្រុក​សំបូរ​ខេត្តក្រចេះ បាន​ខ្ចី​ម៉ូតូ ជនរងគ្រោះ ឈ្មោះ សុខ សុវណ្ណារ៉ា ក្នុង​គោលបំណង​ទៅ​ជួប​ស្រី​ស្នេហ៍ តែ​ជនរងគ្រោះ​មិន​ឲ្យ​ខ្ចី​។ ហើយ​ជនដៃដល់​ឈ្មោះ អ៊ាង ជា បាន​សួររក​កាំបិត ពេលនោះ​ជនរងគ្រោះ តប​ថា រក​កាំបិត​ធ្វើ​អ្វី ជនដៃដល់​ឆ្លើយថា យកមក​កាប់​ឯង​ហ្នឹង ហើយ​ក៏បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​មួយ​ដៃ​ចំ​សៀតផ្កា ហើយ​ស្ទុះ​ទៅ​ទាញ​កាំបិត​បុ័ងតោ​ភ្ជួរ និង​ជញ្ជាំង​យកទៅ​កាប់​ជនរងគ្រោះ តែ​ជនរងគ្រោះ​បាន​ចាប់ដៃ​ជាប់​ពេលនោះ ហើយ​ជនរងគ្រោះ​រត់ចេញ​ហើយ​តែ​ជនដៃដល់​បាន​គុប​មួយ​កាំបិត​ពីក្រោយ តែ​មិនត្រូវ ហើយ​ជនរងគ្រោះ​រើសយក​វត្ថុតាង (​កាំបិត​បុ័ងតោ​) យកទៅ​បណ្ដឹង​ដល់​នគរបាល​ស្រុក​សំបូរ​។

​លោក​បាន​បន្តទៀតថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​អំពី​ហេតុការណ៍​ខាងលើនេះ កម្លាំង​ជំនាញ​របស់លោក​សហកា​រ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សណ្តាន់ ចុះ​ទៅដល់​កន្លែងកើតហេតុ​សួរនាំ​ហើយ ក៏បាន​នាំ​ជនសង្ស័យ​ឈ្មោះ អ៊ាង ជា មក​ធ្វើការ​សាកសួរ​តែម្ដង​ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិត​បាន​វាយ​មួយ​ដៃ និង​យក​កាំបិត​បុ័ងតោ​គុប​ទៅលើ​ជនរងគ្រោះ​ឈ្មោះ សុខ សុវណ្ណារ៉ា ពិតមែន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការ នៅ​រសៀល​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៨​នេះ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕L​

ទីតាំងផ្សាយពាណិជ្ជកម្ម