ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​

166
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ជំនាញ​ប្រឆាំង​ញៀន​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​២​ថង់​ទម្ងន់​៥០,៩៤​ក្រាម ទៅ​តុលាការ ពីបទ​ជួញដូរ​គ្រឿងញៀន ក្រោយពេល​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​០១ ស្រុក​សង្កែ​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ ជា​អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ផាន ឧ​ត្ត​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន ២​ថង់​ទម្ងន់​៥០,៩៤​ក្រាម ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់ថា ក្រោយពេល​ជន​ស​ហ្ស័​យ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម