ដើមឈើ​រលំ​សង្កត់​ស្លាប់​មនុស្សម្នា​ក់នៅ​ស្រុក​សេ​សាន​

387
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​៖ កសិករ​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ដើមឈើ​រលំ​សង្កត់ពីលើ​។ ហេតុការណ៍​នោះបានកើត​ឡើង​នៅ​ចំណុច​ថ្មដារ ភូមិ​ស្តៅ​១ ឃុំ​ស្តៅ ស្រុកសេ​សាន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្តៅ ស្រុក​សេសា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ បូរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ខេត្តស្ទឹងត្រែង​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ ជនរងគ្រោះ​ខាងលើ មកជួយ​កាប់​រំលំ​ដើមឈើ​ចម្ការ​បងប្អូន​នៅ​ថ្មដារ ឃុំ​ស្តៅ​។ ពេល​កំពុង​ឈរ​កាន់​ម៉ាស៊ីន​កាត់ផ្តាច់​រំលំ​ដើមឈើ ​គាប់​ជួន​ឈើ​បាក់​រលំ​សង្កត់​ស្លាប់​ខ្លួនឯង​នៅនឹងកន្លែង​។ ក្រោយ​មាន​ហេតុការណ៍​កើតឡើង ក្រុមគ្រួសារ​និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ យក​សព​ជនរងគ្រោះ​ពី​ក្នុងព្រៃ​មក​ធ្វើបុណ្យ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម