WHO​ថា ខ្លួន​គ្មាន​អំណាច​អញ្ជើញ​តៃវ៉ាន់​មក​ចូលរួម​ប្រជុំ​ទេ​ និង​បដិសេធ​របាយការណ៍​អាឡម៉ង់​

226
ចែករម្លែក

​អគ្គនាយក​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)«​មិន​មាន​សិទ្ធិ​»​អញ្ជើញ​អាជ្ញាធ​រកោះ​តៃវ៉ាន់ មក​ចូលរួម​ក្នុង​សន្និបាត​របស់ខ្លួន នៅ​សប្តាហ៍​ក្រោយ នេះ​បើ​តាម​មេធាវី​របស់​អង្គការ​នេះ​បានបញ្ជាក់​​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​ឧសភា ។​

​ចំណែកមន្ត្រី​ច្បាប់​របស់​WHO លោក​ស្ទេ​វិន សូ​ឡូ​ម៉ុន បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា មាន​តែ​រដ្ឋ​ជា​សមាជិក​ទេ​ដែល​អាច​សម្រេច​ថា​នរណា​នឹងចូលរួម​សន្និបាត​សុខភាព​ពិភពលោក​នេះ​។​

​តៃវ៉ាន់ ដែល​មាន​ការគាំទ្រ​ជា​ខ្លាំង​ពី​សហរដ្ឋ​អាម៉េរិក បាន​បង្កើន​ការ​បញ្ចុះបញ្ចូល​ដើម្បី​ធ្វើ​យ៉ាងណា​ខ្លួន​អាច​ចូលរួម​ជា​អ្នក​សង្កេតការណ៍​នៅ​កិច្ចប្រជុំ​សប្តាហ៍​ក្រោយ តែ​ចិន​ជំទាស់​។​

​ចិន​ក៏​បាន​វាយប្រហារ​រិះគន់ប្រទេស​នូវែ​លសេ​ឡង់ ដោយសារ​តែ​នូវែល​សេឡ​ង់​គាំទ្រ​ឲ្យតៃវ៉ាន់​ចូលរួម​ប្រជុំ ហើយ​បាន​ស្នើសុំ​ឲ្យ​នូវែ​លសេ​ឡង់​ឈប់​«​ធ្វើ​សេចក្តីថ្លែងការណ៍​ខុស​»​លើ​បញ្ហា​នេះ​ដើម្បី​ជៀស​​វាង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​។​

​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស

​អង្គការ​WHO​កាលពី​សប្តាហ៍​មុន​ក៏​បាន​ច្រានចោល​«​ការចោទប្រកាន់​មិន​ពិត​»​ក្នុង​សារព័ត៌មាន​អាឡឺម៉ង់​មួយ​ដែលថា ខ្លួន​បាន​បិទ​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា ដោយសារ​មាន​សម្ពាធ​ពី​ចិន​។​

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយថា របាយការណ៍​ក្នុង​ទស្សនា​វ​ដ្តី​អាឡឺម៉ង់​មួយ​អំពី​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធាន​WHO និង​ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ​២១​មករា​នោះ​«​គ្មាន​មូល​​ដ្ឋា​ន​និង​មិន​ពិត​»​។​

​ទស្សនា​វ​ដ្តី Der Spiegel រាយការណ៍​ថា​ក្នុងអំឡុងពេល​ទូរស័ព្ទ លោក​ស៊ី បាន​ស្នើសុំ​ប្រធាន​អង្គការ​WHO​លោក តេ​ដ្រូ​សឲ្យ​បិទ​ខ្ទប់​ព័ត៌មាន​អំពី​ការឆ្លង​វីរុស​នេះ​ពី​មនុស្ស​ទៅ​មនុស្ស និង​ពន្យារពេល​​ប្រកាស​ថា​វា​ជា​ជំងឺឆ្លង​សកល​មួយ​។​ទស្សនា​វ​ដ្តី​នេះ បាន​ស្រង់​សម្តី​របស់​ទីភ្នាក់ងារ​ចារកម្ម​បរទេស​អាឡឺម៉ង់​BND​។​

Der Spiegel​ថែម​ទាំង​និយាយថា ទីភ្នាក់ងារ BND​បាន​សន្និដ្ឋានថា រយៈពេល​៦​សប្តាហ៍​ត្រូវបាន​បាត់បង់​ដោយសារ​តែ​គោលនយោបាយ​ព័ត៌មាន​របស់​ចិន​។​ទោះជា​យ៉ាងណា BND​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​ទេ​នៅពេល​ត្រូវ​បាន​អ្នកសារព័ត៌មាន​សុំ​បញ្ជាក់​។​

​អង្គការ​WHO​បាន​និយាយថា លោកតេ​ដ្រូ​ស​និង​លោកស៊ី​មិន​ដែល​បាន​និយាយ​ទូរស័ព្ទ និង​ថា «​របាយការណ៍​មិន​ត្រឹមត្រូវ​ដូច្នេះ​បង្វែរ​ការចាប់អារម្មណ៍​ចេញ​ពី​ការពិត​និង​ឃ្លាត​ចាក​ពី​កិច្ចខិតខំ​របស់​​អង្គការ​WHO​ក៏ដូចជា​ពិភពលោក​ដើម្បី​បញ្ចប់​ជំងឺឆ្លង កូវី​ដ​១៩»​។​

​អង្គការ​នេះ​ក៏​បាន​បន្ថែមថា ចិន​បាន​បញ្ជាក់​អះអាង​អំពី​ការឆ្លង​វីរុស​កូរ៉ូ​ណា​រវាង​មនុស្ស​តាំងពី​ថ្ងៃ​២០​មករា​ម្ល៉េះ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

WHO បដិសេធ​របាយការណ៍​ថែ​ល​ថា លោក​ស៊ី​ស្នើសុំ​អោយ​លោក​តេ​ដ្រូវ​បិទ​ខ្ទប់​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា​

ទីតាំងផ្សាយពាណិជ្ជកម្ម