ឆេះ​ប្រេង​ដែល​កំពប់​លើ​សមុទ្រ​នៅ​ឥណ្ឌូនេស៊ី ស្លាប់ ២ នាក់​

1202
ចែករម្លែក

​យ៉ាងហោចណាស់ មនុស្ស​២​នាក់​បាន​ស្លាប់​ក្នុង​អគ្គីភ័យ​មួយ ខណៈដែល​អាជ្ញាធរ​ឥណ្ឌូនេស៊ី​កំពុង​ព្យាយាម​សម្អាត​ប្រេង​ដែល​កំពប់​ក្បែរ​កោះ​ប័​រ​ណេ​អូ កាលពី​ថ្ងៃ​សៅរ៍​ទី​៣១ មីនា​។​

​អគ្គីភ័យ​នេះ​បាន​ឆាបឆេះ​ឡើង នៅពេល​កម្មករ​ព្យាយាម​សម្អាត​ប្រេង​កំពប់​លើ​ផ្ទៃ​ទឹក​ក្បែរ​ទីក្រុង​បាលី​ក​ប៉ា​ប៉ាន ដោយ​ដុត​វា​។​

​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​រុករក​និង​សង្គ្រោះ​និយាយថា មនុស្ស​២​នាក់ ដែល​គេ​ជឿថា​ជា​អ្នកនេសាទ បាន​ជាប់​ក្នុង​អគ្គីភ័យ និង ឆេះ​ស្លាប់​។​

​លោក អុកថាវី​យ៉ាន​ណូ មន្ត្រីជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​រុករក​និង​ជួយសង្គ្រោះ East Borneo បាន​និយាយថា “​អគ្គីភ័យ​មាន​ទំហំ​ធំ​ណាស់ គឺ​លាតសន្ធឹង​ប្រហែល ២ គីឡូម៉ែត្រ ហើយ​គេ​អាច​ធុំក្លិន​ប្រេង​ឆាបឆេះ​នៅ​គ្រប់កន្លែង​”​។​

​អាជ្ញាធរ​បាន​ពន្លត់ភ្លើង​បានសម្រេច ប៉ុន្តែ​នៅតែ​សល់​ប្រេង​កំពប់​ក្នុង​ដែនទឹក​។​

​គេ​មិនដឹងថា​តើ​ប្រេង​បាន​ហៀរ​កំពង់​ក្នុង​បរិមាណ​ប៉ុន្មាន ឬថា​តើ​វា​មកពី​ប្រភព​ណា​នោះទេ​។​

​លោក អុកថាវី​យ៉ាន​ណូ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា នាវា​ដឹក​ធ្យូងថ្ម​មួយ​បាន​ជាប់គាំង​បណ្តោះអាសន្ន​នៅក្បែរនោះ ប៉ុន្តែ​ក្រុម​អ្នករុករក​និង​ជួយសង្គ្រោះ​បាន​ជម្លៀស​ក្រុម​អ្នកជិះ​លើ​នាវា​ទាំង ២០ នាក់​ដោយ​ជោគជ័យ​៕ ដោយ៖ កញ្ញាដាលីស

ស្លាប់​២​នាក់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ប្រេង​កំពប់​លើ​សមុទ្រ​ឥណ្ឌូនេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម