“ម៉ោងមាស” ជាពេលល្អបំផុតដើម្បីថតរូបសត្វនៅវាលស្មៅអាហ្វ្រិក

237
ចែករម្លែក

រូបភាពគួរឱ្យភ្ញាក់ផ្អើលបានបង្ហាញសត្វតោនិងសត្វកវែងជះស្រមោលជាមួយផ្ទៃមេឃក្នុងអំឡុង “ម៉ោងមាស” នៅវាលស្មៅអាហ្រ្វិកនាពេលថ្ងៃលិច។

អ្នកថតរូប ឈ្មោះ ក្លេម៉ង់ គីរ៉ាគូ អាយុ ៣៩ ឆ្នាំបានចំណាយពេលរង់ចាំជាច្រើនម៉ោងមុនពេលព្រះអាទិត្យរះនិងលិចនៅឧទ្យានជាតិអាំបូសេលី និងឧទ្យានជាតិម៉ាអាសៃម៉ារ៉ា ដើម្បីធ្វើឱ្យរូបថតសត្វទាំងនោះមានជីវិតជាអមតៈនៅក្រោមពន្លឺពណ៌មាស។

រូបថតបានបង្ហាញកាំរស្មីពណ៌មាសស្រទន់ពីឋានសួគ៌ ដែលលាតសន្ធឹងលើលំហអាកាសដ៏ធំល្វឹងល្វើយនៃវាលស្មៅអាហ្រ្វិក លាយឡំជាមួយធូលីនិងស្លឹកឈើបង្កើតបានជាអ័ព្ទសំណើមដ៏ស្រស់ត្រកាល។

ដោយផ្តោតលើ “សត្វធំៗ” គីរ៉ាគូបានចំណាយពេលជាច្រើនម៉ោងដើម្បីថតរូបសត្វតោនិងសត្វដទៃទៀតនៅក្នុងម៉ោងដែលសកម្មបំផុត គឺពេលព្រះសុរិយារៀបអស្តង្គត។

មិនមែនមានតែតោទេ ដែលគេចពន្លឺថ្ងៃក្តៅហែងនោះ សូម្បីសត្វកវែងនិងដំរីរកកន្លែងមានដើមឈើជ្រកកម្តៅដែរ ដូច្នេះពេលល្ងាចជាពេលល្អបំផុតដើម្បីថតរូបសត្វទាំងនោះ នៅពេលពួកវាចេញមកទីវាលទាំងហ្វូងៗ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម