ចោរឆក់៤នាក់ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកំរិតស្រាលក្រសួងបង្ក្រាបបានភ្លាមៗបន្ទាប់ ពីធ្វេីសកម្មភាព

190
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ៖ ចោរឆក់ដ៏សកម្ម៤នាក់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រួងមហាផ្ទៃធ្វេីការបង្ក្រាបបានភ្លាមៗបន្ទាប់ធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃអ្នកដំណេីរតាមផ្លូវដែលហេតុការណ៍នេះបានកេីឡេីងនៅវេលា ម៉ោង ២០ ៖០៥នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

បេីតាមការបញ្ជាក់របស់លោក វរសេនីយ៍ទោ ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយដ្ឋាននគរ បាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានដឹកនាំកម្លាំងល្បាតនៅតាមដងផ្លូវ កម្លាំងកំពុងល្បាតតាមផ្លូវក៏បានប្រទះឃេីញចោរឆក់វ័យក្មេង៤នាក់ធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃអ្នកដំណេីរតាមដងផ្លូវ ពីជនរងគ្រោះ០៣នាក់ត្រង់ចំនុច ផ្លូវ ២១៤(សម្តេច ប៉ាន) មុខក្លឹបលុច្សសារីចាស់ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ ពេលនោះកម្លាំងល្បាតបានប្រដេញឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ឈ្មោះ ផាន់ ទូ(ដៃដល់) ភេទប្រុស អាយុ២១ឆ្នាំ ឈ្មោះ ផាត់ ភក្តី អាយុ១៩ឆ្នាំ ឈ្មោះ ធី ដាវីត អាយុ១៨ឆ្នាំ នឹងឈ្មោះ ឃឹម ដារ៉ូតអាយុ ១៨ឆ្នាំ ត្រង់ចំនុច ជិតរង្វង់មូលផ្សារដេីមថ្កូវ ខណ្ឌចំការមន សំភារះដកហូតមាន ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌សលាយក្រហម ឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 1P-8658 នឹង ម៉ូតូ ម៉ាក ហុងដាប៊ីត ឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2660 ជន សង្ស័យ និង សម្ភារៈដកហូតខាងលេី។

ជនសង្ស័យទាំង៤នាក់ កំពុងសាកសួរនៅយកដ្ឋានបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម