ឃាត់ខ្លួន​ជនសង្ស័យ​ជំនាញ​ខាង​ឆក់​និង​លួច​លុយ​ភ្ញៀវ​បរទេស​ចំនួន​២​នាក់ បញ្ជូនទៅ​តុលាការ​

1350
ចែករម្លែក

ដោយ​៖ គូលែន / សៀមរាប​៖ ជនសង្ស័យ​ជា​ប្រភេទ​ទី​៣​ម្នាក់ ដែល​ជំនាញ​ខាង​ឆក់​លុយ​និង​លួច​លុយ​ភ្ញៀវ​បរទេស ដែលមាន​ប្រុស​ស្នេហ៍​ម្នាក​ជិះ​ម៉ូតូ​ដែល​ចាំ​ឌុប ត្រូវបាន​សមត្ថកិច្ច​ចម្រុះ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប តាម​ប្រ​ម៉ាញ់​និង​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ក្រោយពី​ពួកគេ​បានធ្វើ​សកម្មភាព​នៅ​ម្តុំ​អង្គរ​ឃ្យុ​ង​យូ ក្នុង​ក្រុង​សៀមរាប​រួចមក​។ បន្ទាប់ពី​ឃាត់ខ្លួន​រួច​សមត្ថកិច្ច បានធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប រួច​បញ្ជូនបន្ត ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំ​បញ្ជូន​បន្តទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ពីបទ​អំពើ​លួច (​ដោយ​ឆក់ ភ្ញៀវ មាន​ស្ថាន​ទម្ងន់ទោស​)​។​

​ហេតុការណ៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣៥​នាទី​ថ្ងៃ ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ស្ថិតនៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគ​ត​នាល​ក្រុង​សៀមរាប បាន​និយាយថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ភ្ញៀវ​បរទេស​នៅ​ម្តុំ​ស្ពាន​វត្ត​បូព៌ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដូច្នេះ​ទើប​សមត្ថកិច្ច​នាំយកមក​ធ្វើការ​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​សាលា​កំរើក តែម្តងទៅ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​ភ្ញៀវ​បរទេស​ម្នាក់​ឈ្មោះ PINAKI RANGAR MITIE ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ឥណ្ឌា ចូលមក​ខេត្តសៀមរាប ជា​ភ្ញៀវ​ទេសចរណ៍ ហើយ​ស្នាក់នៅ​ផ្ទះសំណាក់​ពី​ខាងកើត​ស្ទឹង​សៀមរាប ជិត​ម្តុំ​រដ្ឋាករទឹក​ខេត្តសៀមរាប ថា​កាលពី​វេលា​ម៉ោង​២១ និង​១៦​នាទី​យប់ ថ្ងៃទី​៣០​ខែ​មិនា ឆ្នាំ​២០១៨ មាន​ជន​មិន​ស្គាល់មុខ​១​នាក់ បាន​ដើរមក​ក្បែរ​គាត់ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ ខណៈ​គាត់​កំពុង​ដើរ​តាមផ្លូវ​មាត់​ស្ទឹង​ក្បែរ​ស្ពាន​វត្ត​បូព៌ ហើយ​រត់ឡើង​ជិះ​ម៉ូតូ​១​គ្រឿង ដែល​នៅចាំ​លើ​ស្ពាន​វត្ត​បូព៌ ។​ក្នុង​កាបូប​នោះ​គឺមាន លុយ​ចំនួន ៧$ , Credit Card ៣​សន្លឹក ,​និង ប័ណ្ណបើកបរ ១​សន្លឹក​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​រួចមក សមត្ថកិច្ច​យើង បានធ្វើការ​ទំនាក់ទំនង​ទៅ​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​តាម​គោលដៅ រួច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ភ្លាមៗ ហើយ​បាន​នាំទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​សាលា​កំរើក ដើម្បី​ធ្វើការ​សាកសួរ ព្រមទាំង​នាំ​ជនរងគ្រោះ​ឱ្យទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ទីនោះ ព្រមទាំង​ឱ្យមើល​មុខ​ជនសង្ស័យ​ផងដែរ​។​
​ជនសង្ស័យ​ទាំង​០២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ទុន វុ​ទ្ធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នកធ្វើ​សកម្មភាព (​ខ្ទើយ​) បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប និង​ម្នាក់ទៀត ឈ្មោះ ញឹ​ប ដា​រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ម៉ាក​HONDA ផលិត​នៅ​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​សៀមរាប​១V២៦៤៣ សម្រាប់​ឌុប​ធ្វើ​សកម្មភាព​។ អ្នក​ទាំងពីរ​គឺជា​មុខសញ្ញា​ដែល​ធ្លាប់ធ្វើ​សកម្មភាព​ឆក់​ជាច្រើនលើក​មកហើយ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ម៉ូតូ សម្រាប់ធ្វើ​សកម្មភាព ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​នៅ​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៨​នេះ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​។​ចំណែក​វត្ថុតាង​ដែល​ដកហូត ពី​ជនសង្ស័យ ត្រូវបាន​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​គ្រប់​ចំនួន​អស់ហើយ​៕ L

ទីតាំងផ្សាយពាណិជ្ជកម្ម