សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អនាម័យ​សុខភាព​ជាប្រចាំ​ដើម្បី​ចៀស​ផុតពី​ជំងឺឆ្លង​នានា​

189
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នៅតែ​បន្ត​ស្នើឱ្យ​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ជានិច្ចចំពោះ​អនាម័យ​សុខភាព​ជាប្រចាំ​ដើម្បី​ចៀស​ផុតពី​ជំងឺ​នានា​ពិសេស​ជំងឺ​កូ​វីដ​-១៩ ដែលជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​។​

​នៅលើ​ផេ​ក​ផ្លូវការ​នា​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ​បានសរសេរថា ៖«​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ តែ​ក្នុង​មួយ​ប៉ព្រិចភ្នែក​សោះ​ចំនួនអ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិភពលោក​គឺ​បាន​កើន​ជាង​៤​លាន​នាក់​ដែល​នេះ​គឺ​ក្តីបារម្ភ​ខ្លាំង​បំផុត​របស់​ពិភពលោក​ទាំងមូល ។ សម្ដេច​តេ​ជោ​បាន​បន្តថា​ចំពោះនៅ​ប្រទេស​យើង​វិញ​ទោះបី​ចំនួន​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​បាន​ច្រើន​ហើយ​ពុំមាន​អ្នក​ឆ្លង​ថ្មី​ក៏ដោយ​គឺ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់ខ្ពស់​ជានិច្ច​ចំពោះ​អនាម័យ​សុខភាព​ជាប្រចាំ​ដូច ជា​ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​និង​សាប៊ូ​ឬ​ទឹក​អាល់កុល​ឬ​ជែ​ល​សម្លាប់​មេរោគ​នឹងត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា​កុំឱ្យ ឆ្លង​រោគ​ពី​យើង​ទៅ​គេ​និង​ពី​គេ​មក​យើង​ព្រោះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ងាយ​ឆ្លង​លឿន​ណាស់ ។ ជាមួយគ្នានេះ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ហើយក៏​សូម​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ​និង​បាន​ចៀស​ផុតពី​ជំងឺ​ទាំងពួង​»​។​

​បើ​យោងតាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ បានបង្ហាញ​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅ​ទូទាំងប្រទេស​កម្ពុជា ឱ្យដឹងថា​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​មាន​ចំនួន​កើន​ដល់​១២១​នាក់​អ្នក​កំពុង​សម្រាក​ព្យាបាល​សរុប​បាន​ថយចុះ​មក​នៅ​ចំនួន ០១​នាក់​ក្នុងចំណោម​អ្នកមាន វីរុស​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​នៅ​ទូទាំងប្រទេស​ចំនួន​១២២​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម