យុវជនម្នាក់កំពុងជិះម៉ូតូដោយមានការសង្ស័យសមត្ថកិច្ច ហៅត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លា ចំនួន៩កញ្ចប់

174
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ នគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ រដ្ឋបាល ចាក់ អង្រែ ក្រោម ចុះ ល្បាត ត្រួតពិនិត្យ នៅ ក្នុង មូលដ្ឋាន ក៏ប្រទះឃើញយុវជនម្នាក់ កំពុង ជិះ ម៉ូតូ មួយគ្រឿង ដោយ មានការ សង្ស័យ សមត្ថកិច្ច បាន ហៅ ត្រួតពិនិត្យ ប្រទះ ឃើញ ក្រាម ពណ៌ ស ថ្លា ចំនួន ៩កញ្ចប់តូច ( សង្ស័យ ជា គ្រឿងញៀន ) លាក់ ទុក ក្នុង ហោ ប៉ាវ ខោ ក៏ ឃាត់ខ្លួន ជនសង្ស័យ យក មក ធ្វើការ សាកសួរ តែ ម្តង ការ បង្ក្រាប នេះ ធ្វើ ឡើង កាលពី វេលា ម៉ោង ១ និង ៣០ នាទី រំលង អា ធ្រា ត ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ចំណុច ស្រះ ចិញ្ចឹម ត្រី ផ្លូវលំ ក្រុម ២៩ ភូមិ ព្រែក តាឡុ ង ២ សង្កាត់ ចាក់ អង្រែ ក្រោម ខណ្ឌមានជ័យ ។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បាន ឲ្យ ដឹង ថា ជនសង្ស័យ ឈ្មោះ គោ យ ឡុ ង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅផ្ទះ គ្មាន លេខ ផ្លូវលំ ក្រុម ២៩ ភូមិ ព្រែក តាឡុ ង ២ សង្កាត់ ចាក់ អង្រែ ក្រោម ខណ្ឌមានជ័យ ។

វត្ថុ តាង រួម មាន ៖ – ក្រាម ពណ៌ ស ថ្លា ចំនួន ០៩ កញ្ចប់ ថង់ តូច ។ ២- ទូរ សព្ទ ចំនួន ០១ គ្រឿង ចាស់ ។ ៣- ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក nex ស្លាក លេខ កណ្តាល ១AB ៣៥៧២ ។

ប ច្ចប្ប ន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ អធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម