សម្ដេចក្រឡាហោម ស ខេង ព្រមានស្នងការ ស្នងការរង និងមន្រ្ដីនៃស្នង​ការដ្ឋាននគរបាលខេត្ដកំពង់ធំចំនួន​៥រូប

1235
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានចេញលិខិតជាលាយល័ក្ខអក្សរព្រមានជាលើកទី១ លើស្នងការ ស្នងការរង និងមន្រ្ដីនគរបាលចរាចរ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ ចំនួន ០៥រូប ដែលខ្វះការយកចិត្ដទុកដាក់លើការគ្រប់គ្រង និងដឹកនាំ និងធ្វេសប្រហែសក្នុងការអនុវត្ដន៍ភារកិច្ចរបស់ខ្លួន។ នេះបើយោងតាមប្រកាសស្ដីពីការអនុវត្ដវិន័យ មន្រ្ដីនគរបាលជាតិ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដែលទើបតែធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

ស្នងការ ស្នងការរង ដែលរងការព្រមានពីសម្ដេចក្រឡាហោម ស ខេង មានដូចជាៈ ១. លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ មូលហេតុ ខ្វះការយកចិត្ដទុកដាក់លើការគ្រប់គ្រង។ ២. លោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ស្នងការរងទទួលបន្ទុកផែនការការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ មូលហេតុ ធ្វេសប្រហែសក្នុងការអនុវត្ដន៍ភារកិច្ចរបស់ខ្លួន។ ៣. លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ទទួលបន្ទុកផែនការការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ មូលហេតុ ធ្វេសប្រហែសក្នុងការអនុវត្ដន៍ភារកិច្ចរបស់ខ្លួន។ ៤. លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងទទួលបន្ទុកផែនការការងារ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ មូលហេតុ ធ្វេសប្រហែសក្នុងការអនុវត្ដន៍ភារកិច្ចរបស់ខ្លួន។ ។ ៥. លោកវរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ មូលហេតុ ធ្វេសប្រហែសក្នុងការអនុវត្ដន៍ភារកិច្ចរបស់ខ្លួន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម