បុរសជនជាតិចិនម្នាក់ទៀតបានស្លាប់នៅផ្នែកខាងក្រោមអាគារនៃសណ្ឋាគារ មហាសមុទ្រក្រុងព្រះ សីហនុ

173
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ បានស្លាប់នៅផ្នែកខាងក្រោមអាគារសណ្ឋាគារមហាសមុទ្រ មានទីតាំងស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ ហាក់បីដូចជាស្ថិតក្នុងអាថ៌កំបាំងនៅឡើយ។

អស់រយះពេលមួយថ្ងៃ ទៅហើយនៅមិនទាន់មានប្រភពណាមួយ បង្ហាញពីអត្តសញ្ញាណនិងមូលហេតុនៃការស្លាប់របស់ ជនរងគ្រោះនៅឡើយទេ ដោយសមត្ថកិច្ចសន្និដ្ឋានតាមភិនភាគជាជំហានដំបូងថាជាជនជាតិចិន តែប៉ុណ្ណោះ។

សមត្ថកិច្ចប្រាប់ជាបឋមថា ការពិនិត្យសន្និដ្ឋានជំហ៊ានដំបូង ឃើញថា សាកសពអាចធ្លាក់ពីទីខ្ពស់ មានស្នាមបែកលលាដ៏ក្បាលស្លាប់ តែម្តង។
ជនរងគ្រោះស្នាក់នៅបន្ទប់កៀនលើជាន់ទី៣ ប៉ុន្តែសាកសពបានធ្លាក់មកលើគំនរសម្រាមក្នុងដីឡូត៍ជាប់របងគ្នា។

សមត្ថកិច្ចបន្ថែមថាករណីនេះកំពុងតែពិនិត្យកោសល្យវិច្ចយ័រកអត្តសញ្ញាណ និងរកមូលហេតុពីការស្លាប់នេះ ថាជាករណីធ្វើអត្តឃាតលោកសម្លាប់ខ្លួនឬក៍ជាករណីផ្សេងណាមួយ។

សាកសពត្រូវបានយកមករក្សាទុក្ខនៅ សាលរក្សាសាកសពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីប្រគល់ជូនស្ថានទូតបន្តរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម