មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងឃាត់រថ យន្តឡិចសុីសដឹកបទល្មើសហើយ ដោះលែងវិញ

169
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ មន្ត្រីបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យ ដេញឃាត់ រថយន្តដឹកឈើល្មើស ច្បាប់ពីរគ្រឿង។ប៉ុន្តែឃាត់បានមួយភ្លែតក៏ដោះលេងវិញដោយមិនបានបញ្ជូនសំណុំរឿងរួមទាំងភស្តុតាងទៅតុលាការឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យដេញឃាត់រថយន្តដឹកឈើតាំងពី ផ្លូវចូលទីរួមស្រុកបុរីអូរស្វាយសែនជ័យ រហូតហួសផ្លូវចូលខេសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។ប្រតិបត្តិការនោះមន្រ្តីបរិស្ថានស្រុកស្ទាក់ឃាត់បានរថយន្តឡិចសុីសដឹកឈើខុសច្បាប់មួយគ្រឿង។ ដោយឡែករថយន្តកាមេរីគូថស្វិតមួយគ្រឿងឃាត់មិនបានទេ។

រថយន្តពីរគ្រឿងខាងលើគេស្គាល់ថាគឺជារថយន្តឈ្មួញដ៏ល្បីឈ្មោះហេងរស់នៅភូមិកញ្ចាញគោកឃុំស្រែសម្បូរស្រុកសៀមប៉ាង។ឈ្មួញរូបនោះសមត្ថកិច្ចចាប់រាប់ភ្លេចរួចមកហើយ។ទោះជាបង្រ្កាបជាច្រើនដងយ៉ាងណាក្តីក៏ឈ្មួញឈ្មោះហេងនៅបន្តរកសុីរហូត។
សមត្ថកិច្ចដែលចាប់ហាក់បីដូចជាធ្វើអ្វីទៅលើឈ្មោះហេងមិនកើត។ចាប់លែង…ចាប់លេង។ពីរខែនេះបរិស្ថានចាប់ពីរដងរួចលែងទាំងរថយន្តនិងឈើទៅវិញអស់។

លោកភោគ និមុល ប្រធានស្នាក់ការរ៉ាមសារ ស្រុកបុរីអូស្វាយសែនជ័យដែលដឹកនាំកម្លាំងចុះបង្រ្កាបបានឲ្យដឹងថាពិតជាបានឃាត់រថយន្តដឹកឈើមែន។ករណីនេះសុំអ្នកសារព័ត៌មានសួរទៅប្រធានមន្ទីរបរិស្ថាន។

លោក អេង ភិរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត មិនបានបញ្ជាក់ប្រាប់ឲ្យអ្នកសារព័ត៌មានដឹងនោះទេ ។លោកគ្រាន់តែឆ្លើយថាអត់មានបានចាប់ទេ ហើយក៏បិទទូរស័ព្ទមិនបំភ្លឺប្រាប់ដល់អ្នកសារព័ត៌មានឡើយ។

សូមរំលឹកថារថយន្តម៉ាកហ្វតរបស់ឈ្មោះហេងក៏ធ្លាប់មន្រ្តីបរិស្ថានបង្រាបម្តងហើយ កាលពីថ្ងៃ១២ ខែមីនា ឆ្នាំ២០២០ កន្លងទៅ។តែក្រោយមកដោះលែងទៅវិញជាថ្នូរនឹងប្រាក់មិនតិចពាន់ដុល្លានោះទេ។លើកនេះខាងបរិស្ថានបង្រ្កាបបានរថយន្តឡិចសុីសហើយដោះលែងទៅវិញដូចកាលបង្រ្កាបរថយន្តហ្វតកន្លងទៅ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម