ឃាត់ខ្លួនអ្នកបើកបររថយន្តធុនធំចំនួន២នាក់ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនបញ្ជូនទៅតុលាការ

160
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ កាលពីវេលាម៉ោង១១និង២៨នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងចំរុះនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់រដ្ឋបាលក្រុងខេត្តសៀមរាប នៅគោលដៅស្តុបចុងកៅស៊ូ ក្រុងសៀមរាប បានឃាត់ខ្លួនបានអ្នកបើកបររថយន្តធុនធំចំនួន២នាក់ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនបញ្ជូនទៅតុលាការ និងបានធ្វើការប្រគល់រថយន្តអោយទៅម្ចាស់ដើម ដើម្បីយកទៅប្រើប្រាស់ធ្វើអាជីវកម្មវិញ។

សមត្ថកិច្ចចម្រុះនៃស្នងការនគរបាលក្រុងសៀមរាប បាននិយាយថា ក្រុមការងារចម្រុះនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តសកម្មភាពត្រួតពិនិត្យរថយន្ដល្មើសច្បាប់ចរាចរណ៍និងរថយន្ដធុនធំ បង្ករល្មើសនឹងផ្លាកសញ្ញាហាមចូលក្រុងហើយដឹកលើសចំនុះសំេប៊ីងសំប៉ោង ជាពិសេសពិនិត្យទៅលើអ្នកបើកបររថយន្ដធុនធំៗដើម្បីរកសារធាតុគ្រឿងញៀននិងអ្នកប្រើប្រាស់គ្រឿងញៀនក្នុងពេលបញ្ជាយានយន្ដ កម្លាំងសមត្ថកិច្ចយើងបានសម្រេចឃាត់ខ្លួនបានអ្នកបើកបរចំនួន២នាក់ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានបន្តថា ក្រោយពីឃាត់ខ្លួនអ្នកបើកបរដែលមានសារធាតុញៀននៅក្នុងខ្លួនរួចហើយ សមត្ថកិច្ចយើងបានធ្វើការប្រគល់រថយន្តមួយគ្រឿងម៉ាកfuso ប្រភេទក្បាលសណ្តោងពណ៌សខៀវ ពាក់ស្លាកលេខSVR ០៥២៧ អោយទៅម្ចាស់ដើមមានឈ្មោះ ប៉ោ ហុង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រើប្រាស់និងធ្វើអាជីវកម្មវិញ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម