ការចុះបញ្ជីធ្វើស្លាកលេខរថយន្តថ្មីមានការថយចុះជាងពាក់កណ្តាល​ខណ:ពេលកន្លែងឆៀករថយន្តនិងផ្ដល់បណ្ណ័បើកបរកកស្ទះរាល់ថ្ងៃ

172
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្រោយពីផ្ទុះករណីកូវីដ-១៩ ក្នុងរយៈពេល៤ខែកន្លងមក ចាប់ ពីខែមករា ដល់ខែឧសភាដើមឆ្នាំ២០២០នេះ ការចុះបញ្ជីរថយន្តថ្មី មានសភាពស្ងប់ស្ងាត់ជាងមុន គឺថយចុះជាងពាក់កណ្តាលបើប្រៀបធៀបទៅនឹងថ្ងៃធម្មតា បើទោះបីជាសមត្ថកិច្ចប្រកាសរឹតបន្តឹងក្នុងការអនុវត្តន៏ច្បាប់ចរាចរណ៍ចេញថ្មីក្តី គឺផ្ទុយពីការឆៀករថយន្ត និងបណ្ណ័បើកបរដែលប្រជាពលរដ្ឋសម្រុកទៅធ្វើទ្វេឡើងគុណនឹង១០ដង។

មន្ត្រីជំនាញអង្គភាពចុះបញ្ជីរថយន្តយានយន្តុប្បករណ៍និងត្រាក់ទ័រ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យ ដឹងថា៖ក្នុងមួយរយៈពេល៤ខែកន្លងមកនេះ អង្គភាពចុះបញ្ជីរថយន្ត យានយន្តុប្បករណ៍ និងត្រាក់ទ័រ ហាក់មានសភាពស្ងប់ស្ងាត់ គឺប្រជាពលរដ្ឋដែលទៅចុះបញ្ជីរថយន្តថ្មីមានការថយចុះច្រើនឬគុណនឹង២ដងបើប្រៀបធៀបទៅនឹងមុនពេលផ្ទុះករណីកូវីដ-១៩ ។មន្ត្រីបន្តថា៖ ជាក់ស្តែងសម្រាប់ខែមករា ប្រជាពលរដ្ឋទៅចុះបញ្ជីរថយន្តថ្មីមានចំនួន៦៨២៥គ្រឿង ខែកុម្ភៈចំនួន៤៥២០គ្រឿង ខែមីនាមានចំនួន៥៦៣៨គ្រឿង និងខែមេសាកន្លងមកនេះ បានធ្លាក់នៅត្រឹម៣៣៣៨គ្រឿង ហើយសម្រាប់ខែឧសភានេះរឹតតែស្ងាត់ជាងខែមុនទៅទៀត។

មន្ត្រីដដែលបានឱ្យដឹងទៀតថា៖ អង្គភាពចុះបញ្ជីរថយន្តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានចំនួនពីរទីតាំង គឺមួយនៅចំការដូង និងមួយទៀត នៅជិតស្នងការនគរបាលរាជធានីភ្នំពេញ ដែលកាលពីមុនទីតាំងទាំងពីរនេះ ទទួលចុះបញ្ជីរថ យន្តថ្មីក្នុងមួយថ្ងៃប្រមាណជាង៣០០គ្រឿង តែពេលនេះមានតែជាង១០០គ្រឿងប៉ុណ្ណោះ។

ក្នុងមួយរយៈពេលនេះ មន្ត្រីរងចាំទទួលចុះបញ្ជីបម្រើជូនប្រជាពលរដ្ឋគ្រប់ពេលម៉ោងធ្វើការ ដែលមិនឱ្យយឺតយ៉ាវឡើយ និងផ្តល់ស្លាកលេខជូនបានភ្លាមៗប្រសិនបើមានឯក្សាគ្រប់គ្រាន់ មិនដូចការចោទប្រកាន់ថា មានការកកស្ទះឬធ្វើមិនទាន់នោះឡើយ។

មន្ត្រីជំនាញរបស់អង្គភាពចុះបញ្ជីរថយន្តបានបញ្ជាក់ថា៖ អង្គភាពចុះបញ្ជីរថយន្តទាំងពីរទីតាំងនោះនៅជាប់ជាមួយនឹងកន្លែងឆៀករថយន្ត ហើយមួយរយៈពេលនេះ រថយន្តជាច្រើនបានសម្រុកទៅឆៀកដែលធ្វើឱ្យមានការកកស្ទះ គឺមិនមែនអ្នកទៅចុះបញ្ជីធ្វើស្លាកលេខថ្មីទេ គឺរថយន្តរងចាំចូលឆៀកនោះទេ ។ មន្ត្រីដដែលបានអះអាងថា៖ សម្រាប់ការចុះបញ្ជីរធ្វើស្លាកលេខរថយន្តថ្មីនេះ ប្រជាពលរដ្ឋកុម្មង់លេខ ឬចុះបញ្ជីរ និងបង់លុយតាមប្រពន្ធ័អនឡាញទាំងស្រុង ចំណែកមន្ត្រីជំនាញជាអ្នកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ មុននឹងឈានទៅដល់ការផ្តល់ជូនស្លាកលេខ និងកាតគ្រីជាការបញ្ចប់ចុងក្រោយ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋ បាននាំគ្នាសម្រុកយករថយន្តទៅឆៀក និងទៅធ្វើបណ្ណបើកបរយ៉ាងច្រើនកុះកររហូតដល់មានការកកស្ទះផងដែរ បន្ទាប់ពីសមត្ថកិច្ច ប្រកាសរឹតបន្តឹងក្នុងការអនុវត្តន៏ច្បាប់ចរាចរណ៍ចេញថ្មី ប៉ុន្តែសម្រាប់ការចុះបញ្ជីរថយន្តថ្មីបែរជាស្ងាត់ទៅវិញ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម