នៅ៣ស្រុកមានមនុស្សចង ក ស្លាប់ ក្នុងមួយស្រុកម្នាក់

174
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ នៅ៣ស្រុកមាន ស្រុកស្វាយចេក ស្រុកម៉ាឡៃ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីមនុស្សចង ក សម្លាប់ខ្លួនដល់ទៅ៣នាក់​គឺ១ស្រុកមានម្នាក់។

នគរបាលប៉ុស្តិ៍រដ្ឋបាលខឥឃុំបានឲ្យដឹងថា៖ ករណីទី១ នៅថ្ងៃទី ៩ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីយប់ ឈ្មោះខឿមខេន ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចង.ក សម្លាប់់ខ្លួននិងកន្សែងនៅក្រោមផ្ទះ ។ ស្ត្រីជាប្រពន្ធ ឈ្មោះឡាច សុផល អាយុ៣២ឆ្នាំ ថា ប្តីខ្លួនក្លាយជាជនប្រមឹក ទាំងនៅវ័យក្មេង ហើយថ្ងៃណាស្រវឹងជោគជាំដែរ ហើយក៏ខឹងចិត្តរហូតសម្លាប់ខ្លួន។

ករណីទី២ នៅស្រុកម៉ាឡៃ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង៤​និង៣៥​នាទីទាបភ្លឺនៅបន្ទប់ទឹកនៃផ្ទះរបស់ ឈ្មោះ មុត ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទំនប់នារី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បុរសនេះបានចង កអត្តឃាត។ ប្រពន្ធឈ្មោះ ហោ ធីតា អាយុ២០ឆ្នាំ បានឲ្យដឹងថាប្តីវ័យក្មេងរបស់ខ្លួនមិនសូវគ្រប់ទឹកដោយសារសេពគ្រឿងញៀន ។ហើយនៅមុនស្លាប បានសុំលុយប្រពន្ធចំនួន​២០.០០០រៀល ក៏ឈ្លោះប្រកែកគ្នា ។ លុះទៀបភ្លឺក៏ចង កសម្លាប់ខ្លួន ។

ករណីទី៣ នៅចន្លោះពីម៉ោង១១និង៣០នាទីរំលងអាធ្រាត្រយប់ ដល់ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ហុល ហៃ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានចង .ក សម្លាប់ខ្លួននៅខាងលិចភូមិ។

សាច់ញាតិ ជនរងគ្រោះចង.ក នេះមកពីខូចចចិត្តត្បិតម្តាយគ្មានលុយចូលដណ្តឹងនារីជាសង្សាមកធ្វើជាប្រពន្ធ។ រីឯខ្លួនឯងខ្មាសនឹងខ្លួនឯង កីដូចសង្សារដែលរកលុយបន្ថែមដើម្បីស្តីដណ្តឹងព្រោះតែមេរោគកូវីត១៩ ដែលមិនអាចចេញទៅធ្វើការរកសុីនៅស្រុកថៃបាន ។

មន្ត្រីអាជ្ញាធរភូមិឃុំ និងចាស់ទុំក្នុងភូមិថា យោងជំនឿធ្លាប់មានគឺតែដល់រដូវអន្សារ​សោយ (មានន័យថាសុីជីវិត) នៅជនបទនៅខេត្តភាគពាយ័ព្យ តែងមានអ្វីម្យ៉ាងជម្រុញអោយមនុស្សធ្វើយ៉ាងនេះ៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម