កូវីដ១៩ធ្វើឱ្យក្រុមហ៊ុន Honda និង Toyota ខាតបង់យ៉ាងធ្ងន់ធ្ងរ

239
ចែករម្លែក

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda Motor Co. បានធ្លាក់ផុងកាន់តែជ្រៅក្នុងការខាតបង់សម្រាប់ត្រីមាសសារពើពន្ធដែលបានបញ្ចប់នៅក្នុងខែមីនា ខណៈការខូចខាតឧស្សាហកម្មរថយន្តពីការផ្ទុះឡើងនៃកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់ការលក់និងកាត់បន្ថយផលិតកម្ម។

ក្រុមហ៊ុន Honda ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានរាយការណ៍នៅថ្ងៃអង្គារទី១២ឧសភានេះអំពីការខាតបង់ចំនួន ២៩,៥ ពាន់លានយ៉េន (២៧៦ លានដុល្លារ)។

ក្រុមហ៊ុនផលិតរថយន្តទេសចរណ៍ខ្នាតតូច Odyssey និងមនុស្សយន្ត Asimo មួយនេះបានរាយការណ៍ពីការខាតបង់ចំនួន ១៣ ពាន់លានយ៉េនក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ នៅពេលខ្លួនរងផលប៉ះពាល់ដោយការចំណាយផ្សេងៗនិងអត្រាប្តូរប្រាក់មិនអំណោយផល។

ការលក់ប្រចាំត្រីមាសបានធ្លាក់ចុះជិត ១៥ ភាគរយ ស្មើនឹងជិត ៣,៥ លានលានយ៉េន (៣២ ពាន់លានដុល្លារ) ។

ក្រុមហ៊ុន Honda ដែលផលិតម៉ូតូដែរនោះ មិនបានផ្តល់ការព្យាករណ៍សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នទេ ដោយសារតែភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីជំងឺរាតត្បាត។

ដោយឡែកក្រុមហ៊ុន Toyota ក៏បានរាយការណ៍អំពីការខាតបង់យ៉ាងធ្ងន់ធ្ងរនៅត្រីមាសសារពើពន្ធទី៤របស់ខ្លួនផងដែរ ខណៈកូវីដ១៩បានបញ្ឈប់ការលក់និងការផលិតនៅតាមរោងចក្ររបស់ខ្លួន។

ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ជប៉ុននេះទទួលបានប្រាក់ចំណេញសុទ្ធត្រឹមចំនួន ៦៣,១ ពាន់លានយ៉េន (៥៨៨ លានដុល្លារ) សម្រាប់ត្រីមាស ដែលបញ្ចប់នៅក្នុងខែមីនា ដោយធ្លាក់ចុះចំនួន ៨៦ ភាគរយពីប្រាក់ចំណេញសុទ្ធ ៤៥៩,៥ ពាន់លានយ៉េនសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការលក់ប្រចាំត្រីមាសបានធ្លាក់ចុះ ៨ ភាគរយស្មើនឹង ៧,១ លានលានយ៉េនធៀបនឹងការលក់កាលពីមួយឆ្នាំមុនបានចំនួន ៧,៨ លានលានយ៉េន។

ប្រធានក្រុមហ៊ុន លោក អាគីអូ តូយ៉ូដា និយាយថា ក្រុមហ៊ុនកំពុងប្រឈមវិបត្តិធំបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលលោក ដោយសង្កត់ធ្ងន់ថាខ្លួនពិតជាពិបាកខ្លាំងគ្រាន់តែត្រឹមធ្វើរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ៕ ដោយ៖ កញ្ញាដាលីស

Honda និង Toyota រាយការណ៍អំពីការខាតបង់ធ្ងន់ធ្ងរដូចគ្នានៅរដូវកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម