​អតីត​តំបន់​សមរភូមិ​សង្គ្រាម​ដល់​រដូវ​ភ្ជួរ​រាស់​កាប់​គាស់​តែង​ប្រទះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ

155
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១៥​គ្រាប់ បន្សល់​ពី​សង្គ្រាម​ក្នុង​ទសវត្ស​៨០​និង​៩០​។​បាន​សហការ​និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​រួច​ប្រគល់ជូន​អង្គភាព​បោស​ស​ម្អា​តិ​មីន​ហេ​ឡូ​ត្រា​ស្ត​ដើម្បី​នាំទៅ​កម្ទេចចោល​។​ប្រគល់​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ព្រំដែន​កម្ពុជា​ថៃ​ស្ថិត​ក្នុងភូមិ​អូរ​កំបុត ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក​ឡុង​សំណាង​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧​បានឱ្យដឹងថា​៖​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ជុំ​រស្មី​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​អូរ​កំបុត​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​បាន​ភ្ជួរ​ដី​ធ្វើ​ចម្ការ​ហើយ​ប្រទះឃើញ​គ្រាប់មីន​ចំនួន​១៥​គ្រាប់​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​បាន​រាយការណ៍​មក​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​អូរ​កំបុត​។​

​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ៍​អូរ​កំបុត​បាន​សហការ​ជាមួយ​កម្លាំង​សម្អាត​មីន​អង្គភាព​ហេ​ឡូ​ត្រាស​ដ៏​ចុះទៅពិនិត្យ​ជាក់ស្តែង​ហើយក៏​បានប្រគល់​ទទួល​គ្រាប់មីន​ទាំងនោះ​ដើម្បី​យកទៅ​កម្ទេចចោល​៕S/

រូបថត​៖​អតីត​តំបន់​សមរភូមិ​សង្គ្រាម​និង​ព្រំដែន​តែ​ដល់​រដូវ​ភ្ជួរ​រាស់​កាប់​គាស់​តែងតែ​ប្រទះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម