​ខ្យល់​កន្ត្រាក់​ប៉ះពាល់​៤​ឃុំ​នៃ​ស្រុក​សំពៅ​លូន​ខូចខាត​ផ្ទះ​ពលរដ្ឋ​១៧​ខ្នង​

150
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​១០​និង​ទី​១១​ខែឧសភា​ឆ្នាំ​២០២០​មាន​ករណី​គ្រោះធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បោកបក់​ទៅ​ត្រូវ​ឃុំ​ចំនួន​៤​នៃ​ស្រុក​សំពៅ​លូន​បណ្តាលឱ្យ​រង​ការខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១៧​ខ្នង​ផ្ទះ​។​ក្នុងនោះ​១​ឃុំ​សិរី​មានជ័យ​រង​ការខូចខាត​ចំនួន​១០​ខ្នង​២​ឃុំ​តា​ស្តា​រង​ការខូចខាត​ចំនួន​៥​ខ្នង​ផ្ទះ​៣​ឃុំ​សំពៅ​លូន​រង​ការខូចខាត​ចំនួន​១​ខ្នង​ផ្ទះ​៤​ឃុំ​សន្តិភាព​រង​ការខូចខាត​ចំនួន​១​ខ្នង​ផ្ទះ​។​

លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​និង​សមត្ថកិច្ច​មួយចំនួន​បាន​ចុះជួយ​អន្តរាគមន៍​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់​ឡើងវិញ​និង​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលស្រុក​និង​លោក​ប្រធាន​គណៈកម្មាធិការ​សា​ខាក​ក្រក​កម្ពុជា​ខេត្ត​រួចហើយ​ដើម្បី​ស្នើសុំ​ជំនួយ​បឋម​មក​ជូ​យ​ជនរងគ្រោះ​ជ​ស​បណ្តោះអាសន្ន​សិន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម