​កម្តៅ​ឡើង​ហួស​ពី​៤១​បាន​ចុះមក​នៅ​៣០​អង្សា​សេ​វិញ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​

210
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញ​៖​សីតុណ្ហភាព​បាន​ថយចុះ​រហូតដល់​១០​អង្សា​សេ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​៩៨​មី​លី​ម៉ែត្រ​នៅក្នុង​ខេត្ត​នេះ​និង​បណ្តា​ខេត្ត​មួយចំនួនទៀត​នៅ​ខ្ពង់រាប​ភាគ​ខាងជើង​និង​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ កាលពី​ថ្ងៃទី​១១​ខែឧសភា​រួចមក​។​

​លោក​ញឺ​ន​កួន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​ថា​ធាតុអាកាស​នា​ថ្ងៃទី​១២​ខែឧសភា​មាន​ភាព​ត្រជាក់​ដូច​រដូវវស្សា​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​គ្រប់​ស្រុក​នៅក្នុង​ខេត្ត​កាលពី​ថ្ងៃទី​១១​ខែឧសភា​ក្នុង​កម្រិត​ពី​៤៣​មី​លី​ម៉ែត្រ​ដល់​៩៨​មី​លី​ម៉ែត្រ​ធ្វើឱ្យ​សីតុណ្ហភាព​អតិបរមា​ដែល​បាន​ហក់​ឡើងដល់​៤១​អង្សា​សេ​កាលពី​ថ្ងៃទី​១០​ខែឧសភា​ចុះមក​នៅក្នុង​រង្វង់​កម្រិត​៣០​អង្សា​សេ​វិញ​។​

​ប្រធាន​មន្ទីរ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​៤០ ដល់​៩៨​មី​លី​ម៉ែត្រ​ដំបូង​នេះ បានធ្វើឱ្យ​វា​ស្រែ​ចាប់ផ្តើម​មានទឹក​ដក់​ល្ហ​ល្ហាច​តែ​កសិករ​មិនទាន់បាន​ចាប់ផ្តើម​ធ្វើកា​រ​ភ្ជួរ​រាស់​នៅឡើយ​ទេ​។​ភ្លៀង​ធ្លាក់​ដល់​កម្រិត ៩៨​មី​លី​ម៉ែត្រ​កាលពី​ថ្ងៃទី​១១​ខែឧសភា​មាននៅ​ស្រុក​បន្ទាយ​អំពិល​ស្រុក​ក្រុង ផ្សេងទៀត​ក៏មាន​ភ្លៀង​ធ្លាក់​ដែរ តែ​ក្នុង​កម្រិត​៤០​មី​លី​ម៉ែត្រ​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខា​ធិ​ករា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែឧសភា​ថា​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​កាលពី​ថ្ងៃទី​១១​ខែឧសភា មានតែ នៅ ខេត្តព្រះវិហារ សៀមរាប ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោ ធិ​សាត់ និង ខេត្តកោះកុង​ធ្វើឱ្យ​សីតុណ្ហភាព​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ​ថយចុះ​មកវិញ បន្ទាប់ពី​ហក់​ឡើង​លើសពី ៤១​អង្សា​សេ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​បាន​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទ​១៩​ខែឧសភា​ថា​ជ្រលង​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល​មកលើ​ភាគ​ពាយព្យ​និង ភាគ ខាងជើង របស់ កម្ពុ ជា​។ ចាប់ពី​អំឡុង​ថ្ងៃទី​១៥​ខែឧសភា​ទៅ​របប​ខ្យល់មូសុង​និរតី​បក់​មក លើ​ប្រ​ទេ ស កម្ពុជា​ជាមួយនិង​ការចាប់ផ្តើម​មកដល់​នូវ​រដូវវស្សា​។​

​ក្នុង​សេចក្តីជូនដំណឹង​សរស​រថា​ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥​ទៅ​២៨​អង្សា​សេ សី​តុ ណ្ហ ភាព​អតិបរមា មាន​ពី​៣៦​ទៅ​៣៩​អង្សា សេ ។

បណ្តា​ខេត្ត​នៅ​ជូរ​ភ្នំ​ដងរែក និង ខ្ពង់ រាប ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បប រ មា​ពី​២៥​ទៅ​២៧​អង្សា​សេ សី​តុ​ណ្ហ ភាព អតិបរមា មាន​ពី​៣៤​ទៅ​៣៨​អង្សា​សេ​និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥​ទៅ​២៨​អង្សា សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣ ទៅ​៣៦​អង្សា សេ​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសរ​ទៀតថា​ចាប់ពី​ថ្ងៃទី​១៣​ទៅ​១៥ ខែ​ឧស ភាប​ណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​។​ឯ​ផ្នែក​ដទៃទៀត​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។​ចាប់ពី​ថ្ងៃទី​១៥​ដល់​១៩​ខែឧសភា​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​សម្រាប់​បណ្តា​នៅ​តំបន់​ជួរ​ភ្នំ​ដង រែក​ខ្ពង់រាប​ភាគ​ឦសាន​និង​តំបន់​មាត់សមុទ្រ​។

​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន​ពិ​នៅ​បណ្តា​ខេត្ត​តំបន់​វាលទំនាប​ដូចជា​ខេត្តបន្ទាយមានជ័យ​ប៉ៃលិន​ពោធិសាត់​បាត់ដំបង​សៀមរាប​ឧ​ត្ត​រ​មានជ័យ​និង​ខេត្តព្រះវិហារ​នៅ​អំឡុង​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៦​ខែឧសភា​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​៕S/​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម