លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត សម្ពោធ​ខុន​ដូរ​តម្លៃ​ជាង​៥០​លាន​ដុល្លារ​

1534
ចែករម្លែក

ដោយ​៖ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​មានប្រសាសន៍ថា “​ប្រទេស​កម្ពុ​ជាមាន​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ល្អ​ដូចជា​សម្បូរ​ធនធាន​រ៉ែ ប្រជាសាស្ត្រ​វ័យក្មេង គោលនយោបាយ​វិនិយោគទុន​បើកចំហរ ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ល្អ ជាដើម ដែលជា​ហេតុ​ធ្វើ​ឲ្យ​អត្រាកំណើន GDP មាន​សន្ទុះ 7% ក្នុង​មួយឆ្នាំ ដែល​នេះ​បង្ហាញថា ប្រទេស​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​រីកចម្រើន​លឿន​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​។ យើង​សូម​លើកទឹកចិត្ត​វិនិយោគិន​បរទេស ឬ​ក្រុមហ៊ុន​វិនិយោគ មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​អោយបាន​កាន់តែច្រើន​បន្ថែ​ម​ទៀត​។ ជាពិសេស សូម​ស្វាគមន៍​ក្រុមហ៊ុន​បរទេស​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ដូចជា​សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង ដែល​បាន​បោះ​ជំ​ហ៊ាន​ចូលរួម​រីកចម្រើន​ជាមួយ​ប្រទេស​កម្ពុជា​”​។​

​ការ​ថ្លែង​នេះ បានធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ការលក់​ខុន​ដូរ​គម្រោង​លំនៅដ្ឋាន​បែប​ទំនើប​ចុងក្រោយ​របស់​សហ​ព័​ន្ឋ JU SHI នៃ ទីក្រុង ហុងកុង “Picasso City Garden” នៅ​រសៀល​ថ្ងៃទី​៣១ ខែមីនា នេះ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ហើយក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន T&B Import Export And Construction Co., Ltd. បាន​រំលើក​ថា “​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​កម្ពុជា ដែល​យើង​អាច​ខ្ចី​ដោយ​គោលនយោបាយ វិនិយោគទុន​បរទេស​នេះ ទាក់ទាញ​សហគ្រាស​បរទេស​ចូលមក ដើម្បី​នាំមក​នូវ​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​ក្នុងស្រុក ហើយ​ផ្នែក​អចលនទ្រព្យ​បានក្លាយ​ទៅជា​ឧស្សាហកម្ម​សសរស្តម្ភ​ដ៏​សំខាន់​។ Picasso City Garden ជា អ្នក វិនិយោគ នៅលើ​ផ្នែក​អចលនទ្រព្យ​ជាច្រើន ហើយ អនាគត​យើង​សង្ឃឹមថា និង​កាន់តែ​គម្រោង​កំពូលៗ​នាំមុខគេ ក្នុង​ទីផ្សារ​នា​បណ្តា​ទីក្រុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា​”​។ សហព័ន្ធ JU SHI នៃ​ហុងកុង​មាន​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​បទពិសោធន៍​ផ្នែក​វិនិយោគ និង​មាន​ដៃគូរ​សហការ​នៅ​ទូទាំងប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍​។

​ប្រធាន​ក្រុមប្រឹក្សាភិបាល លោក Ye Wei Guo បាន​និយាយថា Picasso City Garden គឺជា​អគារ​ខុន​ដូរ​តែមួយគត់​នៅក្នុង​ទ្វីបអាស៊ី ដែល​ត្រូវ​បានទទួល​សិទ្ធ​ដោយ ស្លាក​សញ្ញា​អន្តរជាតិ “Picasso” ។ នេះ​គឺជា​គម្រោង កម្រិត​កំពូល​នៃ​សិល្បៈ គឺជា​តំណាង​ស​ន្ទ​ស្សន៍​នៃ​លំនៅដ្ឋាន​បែប​ប្រណិត​នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ ហើយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រាកំណើន GDP ខ្ពស់បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ សហ​ព័​ន្ឋ JU SHI នៃ​ទីក្រុង​ហុងកុង បាន​កំពុង​សម្លឹងមើល​សក្តានុពល​របស់​ប្រទេស​កម្ពុជា ហើយ​បាន​ចាប់​ដៃគូ​ជាមួយ Picasso ដើម្បី​បើក​ដំណើរការ ” Picasso City Garden ” នៅ​រាជធានី​ភ្នំពេញ​ដែល​បានទទួល​សិទ្ធ​ជា​ផ្លូវការ​ដោយ Picasso តែមួយគត់​នៅ​តំបន់​អាស៊ី​៕L​

ទីតាំងផ្សាយពាណិជ្ជកម្ម