​បុរស​ម្នាក់​ដេកស្លាប់​លើ​ចិញ្ចើមផ្លូវ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​

191
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ប្រពល​រដ្ឋ​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​លើ​ចិញ្ចើមផ្លូវ​សង្ស័យ​ខ្យល់គរ​ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះមក​ពិនិត្យ​។​ករណីនេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​៥៩៨​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​កាលពី​រសៀល​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​។​

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានឱ្យដឹងថា​៖​សព​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​គ្រាន់តែ​ដឹងថា​ភេទ​ប្រុស​អាយុ​ប្រហែល​ជិត​៥០​ឆ្នាំ​ពាក់​អាវយឺត​ដៃខ្លី​ស្លៀកខោ​ជើងវែង​ពាក់​ស្បែក​ផ្តា​ត់​និង​មាន​បង្វិច​មួយ​នៅជាប់​ខ្លួន​។​

លោក​វរសេនីយ៍ឯក​ហ៊ួ​រ​ម៉េង​វ៉ាង​អធិការនគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យដឹងថា​លោក​បានទទួល​ព័ត៌មាន​តាំងពីព្រឹក​ម្តង​រួចហើយៗ​បាន​ចាត់​ឱ្យកម្លាំង​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ចុះ​ទៅដល់​កន្លែង​កើត​។​

​បច្ចុប្បន្ន​សព​បុរស​ខាងលើ​សមត្ថកិច្ច​បាន​ដឹក​យកទៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម