​មន្ត្រី​ថា​៖​ទោះបី​គ្មាន​អ្នក​ឆ្លង​ថ្មី​ក៏​យើង​មិនត្រូវ​ធ្វេសប្រហែស​នឹង​ជំងឺ​កូ​វីដ​១៩​ដែរ

208
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖”​សមាជិក​រដ្ឋសភា​ព្រឹទ្ធសភា​អាជ្ញាធរ​ដែនដី​និង​ជំនាញ​សុខាភិបាល​ថា​ជិត​១​ខែ​មកនេះ​ទោះ​គ្មាន​អ្នក​ឆ្លង​ថ្មី​ក៏​ប្រជាពលរដ្ឋ​មន្ត្រី​កងកម្លាំង​មិនត្រូវ​ធ្វេសប្រហែស​និង​ជំងឺ​កូ​វីដ​១៩​នេះដែរ​”​។​
​លោក​គោ​ស៊ុ​សារឿ​ត​សមាជិក​រដ្ឋសភា​ថ្លែង​ដូច្នេះ​ខណៈ​រួមជាមួយ​លោក​ឈើ​យ​ចាន់ណា​សមាជិក​ព្រឹ​ទ្ឋ​សភា​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ថ្លែង​នៅ​សាលារៀន​ខ្មែរ ចិន​ផី​ឆឹង​មង្គល​បូរី​កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​។​ក្នុង​ពិធី​ចែក​ស្បៀង​ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ខ្វះខាត​ទីទ័លក្រ​បង្ក​ពី​ការប៉ះពាល់​កូ​វីដ​១៩​។

​លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​ឱ្យដឹងថា​៖​រដូវប្រាំង​ឆ្នាំ​២០២០​នេះ​ពលរដ្ឋ​នៅ​ស្រុក​មង្គល​បូរី​មិន​ជួបប្រទះ​គ្រោះ​ខ្វះ​ទឹក​ដូច​កាលពី​ឆ្នាំទៅ​ឡើយ​។​ប៉ុន្តែ​ក៏​រង​ផលប៉ះពាល់​ដូច​ពលរដ្ឋ​ទូទៅ​នៅក្នុង​ប្រទេស​ពី​ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​។​ក្នុងនោះ​ពលរដ្ឋ​មួយចំនួន​គ្រប់​និន្នាការ​សាសនា​និង​នយោបាយ​ដែល​ក្រីក្រ​ខ្វះខាត​ជីវភាព​ក៏ត្រូវ​ប្រឈមមុខ​ខ្វះ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ជាងគេ​។​គឺ​ប្រជាពលរដ្ឋ​ចំនួន​២២០​គ្រួសារ​៤​ឃុំ​ក្នុងនោះ​មាន​ឃុំ​គុយ​ម៉ែង​ឃុំ​តា​ឡំ​ឃុំ​ឬ​ស្សី​ក្រោក​ឃុំ​បន្ទាយ​នាង ។​

​លោក​គោ​ស៊ុ​សារឿ​ត​បាន​មានប្រសាសន៍​បន្តថា​៖​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ឬ​ហៅថា​កូ​វីដ​១៩​អាច​ថា​កាច សាហាវ ឆ្លង យ៉ាង លឿន នៅក្នុង ពិភពលោក​។​អ្នក កើត ជំងឺ​នេះ​វា​ងាយ​និង​ស្លាប់​ណាស់ ពិសេស​អ្នកមាន​ជំងឺ​ជន​ចាស់ជរា​អ្នកមាន​សុខា​ភាពទន់ខ្សោយ​ស្រាប់​។​រហូតមកដល់​ថ្ងៃនេះ​មិនទាន់មាន​ក្រុមគ្រូពេទ្យ​ឬ​អ្នកវិទ្យាសាស្ត្រ​ឬ​ជំនាញ​ណា​អាច​រកឃើញ​វ៉ាក់សាំង​សម្រាប់​ចាក់​បង្ការ​និង​ថ្នាំ​សម្រាប់​ព្យាបាល​មេរោគ នេះ បាន នៅឡើយ​ទេ​។​

​ទោះបីជា​ជំងឺ​នេះ​មានការ​អន់ថយ​ហើយ​កម្ពុជា​យើង​គ្មាន​អ្នក​ឆ្លង​ថ្មី​នូវ​ជំងឺ​ក្នុង​រយៈពេល​ជិត​១​ខែ​មកនេះ ក៏ដោយ​ក៏​កុំ​មើលងាយ​ហើយ​ធ្វេសប្រហែស​នឹង​ជំ​ងឹ​នេះ​ឱ្យសោះ​។​គឺ​បើ​វា​ផ្ទុះ​ម្តងទៀត​វា​អាច​រាលដាល​ខ្លាំង​និង​ស្លាប់​ច្រើន​។​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវគោរព​គោលការណ៍​និង​ការណែនាំ​របស់​រដ្ឋាភិបាល និង ក្រសួងសុខាភិបាល ក្នុងការ ការពារ​ទប់ស្កាត់​និង​បង្ការ​ការចម្លង​ជំងឺ​នេះ​៕S/

​រូបថត​៖​លោក​គោ​ស៊ុ​សារឿ​ត​៖​ទោះបី​គ្មាន​អ្នក​ឆ្លង​ថ្មី​ក៏​បងប្អូន​ប្រជាពលរដ្ឋ​មន្ត្រី​កងកម្លាំង​មិនត្រូវ​ធ្វេសប្រហែស​នឹង​មេរោគ​/​ជម្ងឺ​កូ​វីត​១៩​ដែរ (​រូប​៖ ភ្នំ​ស្វាយ )​