​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​១០​លាន​រៀល​

173
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នាយ​ឧ​ត្ត​ម​សេនីយ៍​សេង​យូ​អ៊ា​ន់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​និង​សហការី​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន​១០.០០០.០០០​រៀល​។​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់​ដំ​ង​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០២០​នៅ​ទីស្នាក់ការ​សាខា​កាកបាទ​កម្ពុជា​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​។​

នាឱកាស​នោះ​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​និង​សហការី សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សេង យូ​អ៊ា​ន់​និង​សហការី​ដែល​បាន​ចូលរួម​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​១០.០០០.០០០​រៀល​(១០​លាន​រៀល​)​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់​ដំ​ង​។​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៧​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២ ០២០ ក្រោម​ប្រធានបទ «​ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​»៕S/