ស្ត្រី​២​នាក់​ត្រូវ​អធិការនគរបាល​ស្រុក​គាស់ក្រឡ​បញ្ជូនទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

217
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់ ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ស្ត្រី​ទាំង​២​នាក់​នេះ ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ នៃ​អធិការ​ស្រុក​គាស់ក្រឡ​ចាប់ខ្លួនបាន កាលពី​ព្រឹក​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២ នៅ​ចំណុច​ភូមិ​ដំណាក់​កកោះ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ​។​

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ស្រុក​គាស់ក្រឡ បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ គិ​ន គួ​ន អាយុ​៥៧​ឆ្នាំ និង​ឈ្មោះ ឃុន ណា​រី អាយុ​១៨​ឆ្មាំ​។ ទាំង​២​នាក់​នេះ រស់នៅ​ភូមិ ឃុំ​ខាងលើ​។ វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE) ចំនួន​១៧​ថង់ ទម្ងន់​៣,២៦​ក្រាម ទូរស័ព្ទដៃ​ចាស់​២​គ្រឿង សម្ភារៈ​សម្រាប់​រំលែក​ថ្នាំញៀន​លក់​មួយចំនួន​។​

​លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​សង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ទៅកាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម