រថភ្លើង​ឥណ្ឌា​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ទោះបីជា​ករណី​ឆ្លង​វីរុស​កើនឡើង​ក៏ដោយ​

194
ចែករម្លែក

​បណ្តាញ​ផ្លូវ​រថភ្លើង​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌា​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​ឧសភា​ស្របពេល​ដែល​ការដកចេញ​ជា​បណ្តើរៗ​នៃ​ការបិទ​ប្រទេស​ដ៏​ធំ​ផុត​នៅលើ​ពិភពលោក បាន​​ធ្វើឡើង ទោះបីជា​ចំនួន​ករណី​ឆ្លង​ថ្មី បាន​កើត​ឡើង​ក៏​ដោយ​។​

​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រជាជន​១,៣​ពាន់​លាន​នាក់ បាន​ដាក់​ប្រទេស​នៅក្រោម​វិធានការ​បិទ​ប្រទេស​ដ៏​តឹងរឹង​កាលពី​ចុង​ខែ​មីនា ដែល​រដ្ឋាភិបាល​របស់ នាយករដ្ឋមន្ត្រី លោក ណារិក​ដ្រា ម៉ូ​ឌី ​បាន​ឆ្លើយតប​ក្នុង​ការទប់ស្កាត់​ការឆ្លង​វីរុស​ដោយ​រក្សា​ករណី​ឆ្លង​វីរុស​នៅត្រឹម​ចំនួន ៧០.០០០ ដោយ​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ប្រហែល ២.៣០០ នាក់​។​

​ប៉ុន្តែ​ការបិទ​ប្រទេស ដែល​ឈាន​ចូលដល់​ថ្ងៃទី ៥០ របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច ជីវភាព​រស់នៅ​របស់​ប្រជាជន​រាប់​សិប​លាន​នាក់ ជា​ពិសេស​ប្រជាជន​ក្រីក្រ​។​

​នៅ​តំបន់​ជនបទ​មួយចំនួន ការ​រឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ​ជា​បណ្តើរៗ ហើយ​សេវាកម្ម​រថភ្លើង​មួយចំនួន បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ កាលពី​ថ្ងៃ​អង្គារ ៕​ប្រែ​សម្រួល​៖​វាសនា​

សេវាកម្ម​រថភ្លើង​មួយចំនួន​នៅ​ឥណ្ឌា បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម