រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​, រថយន្ត​បង្ក​បើករ​ត់ទៅ​ក្រឡាប់​ទើប​ចាប់បាន​

155
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ពី​នាក់​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​បង្ក​ពេលដែល​កំពុង​បើកបរ​គេចខ្លួន​បាន​ធ្លាក់​ពី​ផ្លូវ​ក្រឡាប់​តែម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៦​និង​៤៧ នៅ​ចំណុច​ភូមិ​បូរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​យប់​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​កា​ម​រី​បា​ឡែ​ន​ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ស្ពឺ 2A 2495 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​។ រថយន្ដ​នេះ​បើកបរ​ពី​លិចទៅ​កើត លុះ​មកដល​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គុប​(90)​ជ្រុង ពណ៌​ទឹក​ប៊ិក ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 1B 4567 បើកបរ​ស្របគ្នា​ពេញទំហឹង បណ្តាល​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ ង៉ុ​យ សីហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិស ស្រុក​សំរោង​ទង របួសធ្ងន់​​។ ប្រភព​បាន​បន្តថា ជនរងគ្រោះ​ទី​២ មានឈ្មោះ រិទ្ធី ភេទ​ប្រុស ​មិន​ស្គាល់​អាសយដ្ឋាន​របួសធ្ងន់​បញ្ជូនទៅ​ពេទ្យ​នៅ​ភ្នំពេញ​។​

​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​រត់គេច​ទៅ​ទិសខាងកើត ក៏បាន​ក្រឡាប់​រថយន្ត ហើយ​អ្នកបើក​បរបាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​ ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរ​ពេ​ទ​ភ្នំពេញ​ វត្ថុតាង បានប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ខេត្តកំពង់ស្ពឺ ដើម្បី​រក្សាទុក​ដោះស្រាយ​តាម​និ​តី​វិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម